ព័ត៍មាន

អគ្គនាយក VOV អមដំណើរលោក​អគ្គលេខាបក្ស តូ ឡឹម ទៅបំពេញទស្សនកិច្ចនៅ​ប្រទេសចំនួន​៤

អគ្គនាយក VOV អមដំណើរលោក​អគ្គលេខាបក្ស តូ ឡឹម ទៅបំពេញទស្សនកិច្ចនៅ​ប្រទេសចំនួន​៤

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋកាហ្សាក់ស្ថាន សាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋបេឡារុស និងដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីរបស់អគ្គលេខាបក្សកុម្មុនីស្តវៀតណាម លោក តូ ឡឹម អគ្គនាយកនៃវិទ្យុសំឡេងវៀតណាម (VOV) លោក Do Tien Sy បានចូលរួមគណៈប្រតិភូជាន់ខ្ពស់អមដំណើរអគ្គលេខាបក្ស។

រូបភាព៖ TTXVN

ក្រៅពីសកម្មភាពរួមរបស់គណៈប្រតិភូជាន់ខ្ពស់ នៅសហព័ន្ធរុស្ស៊ី និងសាធារណរដ្ឋបេឡារុស អគ្គនាយកលោក Do Tien Sy នឹងតំណាងឱ្យវិទ្យុសំឡេងវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលវិទ្យុនិងទូរទស្សន៍រុស្ស៊ី និងស្ថានីយ៍វិទ្យុនិងទូរទស្សន៍ជាតិបេឡារុស្ស; បង្កើតបុព្វបទសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងជាមួយដៃគូសំខាន់ៗក្នុងប្រទេសមិត្តប្រពៃណីរបស់វៀតណាម នៅសហព័ន្ធរុស្ស៊ី និងអឺរ៉ុបខាងកើត៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.