ព័ត៍មាន

អ៊ីនធឺណិតផ្កាយរណប Starlink ទទួលបានអាជ្ញាប័ណ្ណជាផ្លូវការនៅវៀតណាម

អ៊ីនធឺណិតផ្កាយរណប Starlink ទទួលបានអាជ្ញាប័ណ្ណជាផ្លូវការនៅវៀតណាម

(VOVWORLD) - នាយកដ្ឋានប្រេកង់វិទ្យុ (ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា) បានផ្តល់អាជ្ញាប័ណ្ណជាផ្លូវការ ដើម្បីប្រើប្រាស់ប្រេកង់វិទ្យុនិងឧបករណ៍ដល់ក្រុមហ៊ុន Starlink Services វៀតណាម។

(រូបថត៖ TTXVN)

យោងតាមព័ត៌មានពីនាយកដ្ឋានប្រេកង់វិទ្យុកាលពីម្សិលមិញ (ថ្ងៃទី១៤ ខែកុម្ភៈ) នៅក្នុងដំណាក់កាលដំបូង ក្រុមហ៊ុន Starlink Services វៀតណាមនឹងដាក់ពង្រាយស្ថានីយ៍ច្រកទ្វារចំនួន ៤ និងឧបករណ៍ស្ថានីយអតិបរមា ៦០០.០០០ គ្រឿងនៅវៀតណាម។ ការទទួលបានអាជ្ញាប័ណ្ណឱ្យប្រើប្រាស់ប្រេកង់មានន័យថាប្រព័ន្ធអាចដាក់ពង្រាយហេដ្ឋារចនាសម្ព័ន្ធបញ្ជូន និងទទួលរបស់ខ្លួន ស្របច្បាប់នៅវៀតណាម ដោយគោរពយ៉ាងពេញលេញនូវបទប្បញ្ញត្តិច្បាប់ទាំងអស់លើប្រេកង់វិទ្យុ និងធានាថា មិនមានការជ្រៀតជ្រែកជាមួយបណ្តាញទំនាក់ទំនងវិទ្យុដែលមានស្រាប់។ ជាពិសេស អាជ្ញាប័ណ្ណលើកដំបូងនេះបញ្ជាក់ពីការផ្លាស់ប្តូរក្នុងការគិត គូរពីការគ្រប់គ្រង៖ ទាំងការពិនិត្យធនធានប្រេកង់យ៉ាងតឹងរ៉ឹង ធនធានជាតិមានកំណត់ផង និងបង្កើតលំហពិសោធន៍ដែលគ្រប់គ្រងសម្រាប់បច្ចេកវិទ្យាលោតផ្លោះផងដែរ។

Starlink គឺជាផែនការរបស់ SpaceX ក្នុងការគ្របដណ្តប់អ៊ីនធឺណិតនៅក្នុងតំបន់ដែលពិបាកទៅដល់។ នៅវៀតណាម SpaceX កំពុងសាកល្បងការវិនិយោគ និងអាជីវកម្មក្នុងសេវាកម្មទូរគមនាគមន៍ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធបណ្តាញ ដោយប្រើប្រាស់បច្ចេកវិទ្យាទូរគមនាគមន៍ផ្កាយ រណបជាមួយផ្កាយរណបគន្លងផែនដីទាប ខណៈពេលដែលធានាការការ ពារជាតិ និងសន្តិសុខ។

កម្មវិធីសាកល្បងសម្រាប់សេវាទូរគមនាគមន៍ដោយប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណបគន្លងផែនដីទាបនឹងត្រូវបានអនុវត្តរយៈពេល ៥ ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃដែលសហគ្រាសដែលបង្កើតឡើងនៅក្នុងវៀតណាមត្រូវបានផ្តល់អាជ្ញាប័ណ្ណអាជីវកម្មសេវាទូរគមនាគមន៍ ហើយត្រូវតែបញ្ចប់មុនថ្ងៃទី ១ ខែមករា ឆ្នាំ ២០៣១។

SpaceX គឺជាសាជីវកម្មបច្ចេកវិទ្យារុករកអវកាស ដែលត្រូវបាន មហាសេដ្ឋីអាមេរិក Elon Musk បង្កើតឡើងក្នុងឆ្នាំ ២០០២ ដោយ និងមានទីស្នាក់ការកណ្តាលនៅ Hawthorne រដ្ឋ California៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.