ព័ត៍មាន

អ៊ីរ៉ង់​បន្ត​អះអាងថា ​​មិន​ប្រដេញតាម​អាវុធ​នុយក្លេអ៊ែរ

អ៊ីរ៉ង់​បន្ត​អះអាងថា ​​មិន​ប្រដេញតាម​អាវុធ​នុយក្លេអ៊ែរ

(VOVWORLD) - អ៊ីរ៉ង់មិនដែលនិងគ្មានចេតនាប្រដេញតាមអាវុធនុយក្លេអ៊ែរឡើយ ព្រោះប្រការនេះត្រូវបានហាមឃាត់ក្នុងសាសនាអ៊ីស្លាម។ នេះជាការបញ្ជាក់របស់ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian ក្នុងកិច្ចប្រជុំពិសេសជាមួយមន្ត្រីការទូតអន្តរជាតិកាលពីថ្ងៃទី៦ ខែកុម្ភៈ នៅរដ្ឋធានីតេហេរ៉ង់។

មេដឹកនាំនៃប្រទេសឥស្លាមបានប្រកាសថា ទីក្រុងតេអេរ៉ង់នឹងបង្កលក្ខណៈសម្រាប់ការផ្ទៀងផ្ទាត់កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ ដើម្បីបង្ហាញថា អ៊ីរ៉ង់មិនអភិវឌ្ឍអាវុធនុយក្លេអ៊ែរឡើយ។

លោកប្រធានាធិបតី Pezeshkian បានធ្វើសេចក្តីប្រកាសមួយថ្ងៃបន្ទាប់ពីមន្ត្រីជាន់ខ្ពស់របស់ប្រទេសនេះបានឲ្យដឹងថា អ៊ីរ៉ង់ត្រៀមខ្លួនដើម្បីបង្កើតឱកាសសម្រាប់ការសន្ទនាសំដៅដោះស្រាយការខ្វែងគំនិតជាមួយសហរដ្ឋអាមេរិក។ សារទាំងនេះត្រូវបានចាត់ទុកជាការឆ្លើយតបទៅនឹងសេចក្តីប្រកាសរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃទី ៥ ខែកុម្ភៈអំពីគោលបំណងចង់មានកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយទីក្រុងតេអេរ៉ង់ ដោយយន្តការផ្ទៀងផ្ទាត់ច្បាស់លាស់ បើទោះបីមួយថ្ងៃមុននោះ លោក Trump ទើបបានចុះហត្ថលេខាលើសេចក្តីណែនាំដើម្បីបង្កើនវិធានការដាក់សម្ពាធលើប្រទេសអ៊ីរ៉ង់ក៏ដោយ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.