ព័ត៍មាន

អ៊ីរ៉ង់ប្តេជ្ញាអនុវត្តសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ

អ៊ីរ៉ង់ប្តេជ្ញាអនុវត្តសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ

(VOVWORLD) - ថ្លែងនាថ្ងៃទី ៣ ខែកក្កដា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បានឲ្យដឹងថា ប្រទេសនេះនៅតែប្តេជ្ញាអនុវត្តសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ (NPT) និងកិច្ចព្រមព្រៀងការពាររបស់ខ្លួនរយៈពេល ១ ថ្ងៃ បន្ទាប់ពីទីក្រុងតេអេរ៉ង់បានចេញច្បាប់ផ្អាកកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)។

អ្នកសង្កេតការ IAEA មានភារកិច្ចធានាការអនុលោមតាម NPT ដោយស្វែងរកការផ្ទៀងផ្ទាត់ថា កម្មវិធីនុយក្លេអ៊ែរនៅក្នុងប្រទេសដែលចូលរួមក្នុងសន្ធិសញ្ញានេះ មិនត្រូវបានបង្វែរសម្រាប់គោលបំណងយោធាទេ។

មុននោះ នៅឯសន្និសីទសារព័ត៌មានប្រចាំ នាថ្ងៃទី ៣ ខែកក្កដា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បានអំពាវនាវឱ្យអ៊ីរ៉ង់ សហការពេញលេញជាមួយ IAEA ដោយមិនពន្យារពេលបន្ថែមទៀត។

នៅក្នុងបម្រែបម្រួលផ្សេងទៀត នៅថ្ងៃទី ៣ ខែកក្កដា អ៊ីរ៉ង់បានបើកដែនអាកាសរបស់ខ្លួនឡើងវិញ រួមទាំងដែនអាកាសនៃរដ្ឋធានីតេហេរ៉ង់ បន្ទាប់ពីបិទវានៅថ្ងៃទី ១៣ ខែមិថុនា ដោយសារជម្លោះយោធាជាមួយអ៊ីស្រាអែល។ អ៊ីរ៉ង់ជាប្រទេសមួយដែលស្ថិតនៅលើអ័ក្សចរាចរណ៍ផ្លូវអាកាសដ៏សំខាន់មួយតភ្ជាប់អាស៊ីនិងអឺរ៉ុប៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.