ព័ត៍មាន

អ៊ីរ៉ង់យល់ព្រមមិនអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ

អ៊ីរ៉ង់យល់ព្រមមិនអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ

(VOVWORLD) - បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff បាននិយាយកាលពីម្សិលមិញថា អ៊ីរ៉ង់បានយល់ព្រមមិនអភិវឌ្ឍន៍គ្រាប់បែកនុយក្លេអ៊ែរ ហើយបានអះអាងថា ខ្លួនមិនចង់កម្មសិទ្ធិអាវុធប្រភេទនេះទេ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Breitbart News (សហរដ្ឋអាមេរិក) លោក Witkoff បាននិយាយថា អ៊ីរ៉ង់បានប្រកាសថា ពួកគេមិនចង់បានអាវុធនុយក្លេអ៊ែរ ហើយសហរដ្ឋអាមេរិកជឿជាក់លើរឿងនេះ។

លោក Witkoff ក៏បានបញ្ជាក់ផងដែរថា ការចរចារវាងអាមេរិក និងអ៊ីរ៉ង់ នៅតែផ្តោតលើបញ្ហានុយក្លេអ៊ែរ ប៉ុន្តែមិនបានបដិសេធលទ្ធភាពដែលភាគីទាំងពីរអាចពង្រីករបៀបវារៈទៅប្រធានបទផ្សេងទៀត។ បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកក៏បានអះអាងដែរថា ទីក្រុងវ៉ាស៊ីនតោននឹងមិនទទួលយកឯកសារស្រដៀងគ្នានឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលរួមមានវិធានការដកទណ្ឌកម្ម និង "គ្មានដែនកំណត់ពេលវេលា" លើការអនុវត្តការប្តេជ្ញាចិត្តនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់។

នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន រដ្ឋមន្ត្រីការបរទេសអូម៉ង់ ដែលកំពុងសម្រុះសម្រួលការចរចា លោក Sayyid Badr Albusaidi បាននិយាយថា បន្ទាប់ពី "សម្របសម្រួលជាមួយទាំងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក" ការចរចាជុំទីបួននឹងប្រព្រឹត្តទៅនៅថ្ងៃស្អែក (១១ ឧសភា) នៅទីក្រុង Muscat រដ្ឋធានីនៃប្រទេសអូម៉ង់៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.