ព័ត៍មាន

អ៊ីស្រាអែល​មិនទាន់​ត្រៀមខ្លួន​រួចរាល់​ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​​តំបន់​ហ្គា​ហ្សា​

អ៊ីស្រាអែល​មិនទាន់​ត្រៀមខ្លួន​រួចរាល់​ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​​តំបន់​ហ្គា​ហ្សា​

(VOVWORLD) - យថាទស្សន៍នៃការបញ្ចប់ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា បន្តប្រឈមមុខនឹងបញ្ហាធំៗ ខណៈដែលអ៊ីស្រាអែលបន្តផ្ញើសារថា ខ្លួនមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់បញ្ចប់ជម្លោះដ៏បង្ហូរឈាមដែលអូសបន្លាយជាង ២១ ខែកន្លងទៅ បណ្តាលឱ្យមនុស្សជិត ៦០.០០០នាក់បានស្លាប់។

ទូរទស្សន៍ Channel ១២ របស់អ៊ីស្រាអែលបានរាយការណ៍នៅយប់ថ្ងៃទី ១៣ ខែកក្កដាថា នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu នាពេលថ្មីៗនេះបានសន្យាថា អ៊ីស្រាអែលនឹងបើកការប្រយុទ្ធ ប្រឆាំងនឹងចលនាអ៊ីស្លាមហាម៉ាសនៅតំបន់ហ្គាហ្សា បន្ទាប់ពីបទឈប់បាញ់រយៈពេល ៦០ ថ្ងៃដែលស្នើរឡើងដោយសហរដ្ឋអាមេរិកនិងកំពុងត្រូវបានចរចានៅប្រទេសកាតា បានផុតកំណត់។ នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានបញ្ជាក់ថា បន្ទាប់ពីបទឈប់បាញ់ អ៊ីស្រាអែលនឹងរុញប្រជាជននៅតំបន់ហ្គាហ្សា ទៅភាគខាងត្បូង ដើម្បីឡោមព័ទ្ធ និងធ្វើការប្រយុទ្ធនៅតំបន់ភាគខាងជើង។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu។ រូបថត៖ THX/TTXVN

ជាមួយគ្នានេះដែរ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៣៩ នាក់បានស្លាប់ រួមទាំងកុមារ និងស្ត្រីរាប់សិបនាក់ផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.