ព័ត៍មាន

អ៊ីស្រាអែល​បង្កើន​ការ​វាយ​ប្រហារ​លើ​តំបន់​ហ្គាហ្សា

អ៊ីស្រាអែល​បង្កើន​ការ​វាយ​ប្រហារ​លើ​តំបន់​ហ្គាហ្សា

(VOVWORLD) - ទីភ្នាក់ងារការពារជនស៊ីវិលហ្គាហ្សាបានឲ្យដឹងថា នាថ្ងៃទី ៨ ខែកញ្ញា កងទ័ពអ៊ីស្រាអែលបានបន្តធ្វើការវាយប្រហារ បានបណ្តាលឲ្យមនុស្សជាង ៤០ នាក់ត្រូវស្លាប់ និងមនុស្សចំនួនជិត ៣០០ នាក់រងរបួស និងបានបំផ្លាញអគារខ្ពស់ៗជាច្រើន។

ផ្សែងហុយឡើងនៅអគារលំនៅឋានមួយដែលបានដួលរលំបន្ទាប់ពីការវាយតាមប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែលនៅក្នុងក្រុងហ្កាហ្សា ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៥។ រូបថត៖ REUTERS/Dawoud Abu Alkas

នៅថ្ងៃដដែលនេះ ទីភ្នាក់ងារសុខភាពហ្គាហ្សាបានប្រកាសថា មនុស្ស ៦នាក់ទៀតបានស្លាប់ដោយសារភាពអត់ឃ្លាននៅហ្គាហ្សា ដែលនាំឱ្យចំនួនមនុស្សសរុបដែលបានស្លាប់ដោយសារការអត់ឃ្លាននៅហ្គាហ្សាចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមឡើងដល់ ៣៩៣ករណី។

ទាក់ទងនឹងការរំពឹងទុកនៃបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ប្រភពការទូតអារ៉ាប់មួយចំនួនកាលពីម្សិលមិញបានវាយតម្លៃថា សំណើកិច្ចព្រមព្រៀងថ្មីដែលស្នើឡើងដោយបេសកជនពិសេសរបស់សហរដ្ឋអាមេរិកលោក Steve Witkoff នាពេលថ្មីៗនេះគឺមិនអាចទៅរួចនោះទេ។ មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ក៏បានចង្អុលបង្ហាញនៅថ្ងៃដដែលនោះថា សំណើថ្មីរបស់បេសកជនពិសេសអាមេរិកមិនរួមបញ្ចូលការប្តេជ្ញាចិត្តច្បាស់លាស់និងរឹងមាំថា អ៊ីស្រាអែលនឹងមិនបន្តយុទ្ធនាការវាយលុករបស់ខ្លួនប្រឆាំងនឹងហ្គាហ្សាបន្ទាប់ពីបទឈប់បាញ់បានផុតកំណត់។

កាលពីម្សិលមិញផងដែរ កងកម្លាំងអាកាសអ៊ីស្រាអែលបានធ្វើការវាយឆ្មក់ជាបន្តបន្ទាប់ទៅលើទីក្រុង Homs នៅតំបន់ភាគកណ្តាល ទីក្រុងឆ្នេរសមុទ្រ Latakia និងទីក្រុងប្រវត្តិសាស្ត្រ Palmyra នៃប្រទេសស៊ីរី។ ចំនួនអ្នកស្លាប់ និងទំហំនៃការខូចខាតដោយការវាយប្រហារផ្លូវអាកាសមិនត្រូវបានគេប្រកាសឡើយ។ ជាមួយគ្នានេះដែរ ប្រភពពីប្រទេសលីបង់កាលពីម្សិលមិញបានចោទប្រកាន់កងកម្លាំងទ័ពអាកាសអ៊ីស្រាអែលថាបានបើកការវាយឆ្មក់យ៉ាងហោចណាស់ចំនួនប្រាំបីលើកនៅតំបន់ភ្នំ Hermel នៅភាគខាងលិច និងជ្រលង Bekaa ដោយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៥ នាក់ត្រូវស្លាប់ និងមនុស្ស៥ នាក់ផ្សេងទៀតរងរបួស៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.