ព័ត៍មាន

អ៊ីស្រាអែល​ប្រកាស​ឈាន​ដល់​ដំណាក់កាល​បន្ទាប់​នៃ​ជម្លោះ​នៅតំបន់​​ហ្គាហ្សា

អ៊ីស្រាអែល​ប្រកាស​ឈាន​ដល់​ដំណាក់កាល​បន្ទាប់​នៃ​ជម្លោះ​នៅតំបន់​​ហ្គាហ្សា

(VOVWORLD) - ប្រធានសេនាធិការកងទ័ពអ៊ីស្រាអែល លោកឧត្តមសេនីយទោ Eyal Zamir បានឲ្យដឹងថា នាពេលឆាប់ៗនេះ កងទ័ពអ៊ីស្រាអែលនឹងឈានចូលដំណាក់កាលបន្ទាប់នៃការវាយលុកប្រឆាំងនឹងចលនាអ៊ីស្លាមហាម៉ាស ដោយផ្តោតលើទីក្រុងហ្គាហ្សា។

ទាហានអ៊ីស្រាអែលនៅលើរថក្រោះ ក្បែរព្រំដែនជាមួយតំបន់ហ្គាហ្សា ក្នុងប្រទេសអ៊ីស្រាអែល។ រូបថត៖ REUTERS/Amir Cohen

នាថ្ងៃទី ១៧ សីហា ថ្លែងនៅក្នុងដំណើរទៅកាន់តំបន់ហ្គាហ្សា ឧត្តមសេនីយទោ Eyal Zamir បានឲ្យដឹងថា យោងតាមផែនការដែលបានអនុម័ត កងទ័ពអ៊ីស្រាអែលនឹងរក្សាសន្ទុះនៃ ប្រតិបត្តិការរថក្រោះ Gideon ដែលបានចាប់ផ្តើមនៅពាក់កណ្តាលខែឧសភា ផ្តោតលើទីក្រុងហ្គាហ្សា។ ឧត្តមសេនីយឯក Eyal Zamir បានសង្កត់ធ្ងន់ថា គោលដៅរបស់អ៊ីស្រាអែល គឺកម្ចាត់ក្រុមហាម៉ាស។

វិទ្យុកងទ័ពអ៊ីស្រាអែលបានរាយការណ៍ថា ជនស៊ីវិលនឹងត្រូវបានជម្លៀសចេញ មុនពេលកងទ័ពបានឡោមព័ទ្ធទីក្រុងហ្គាហ្សា ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។ របាយការណ៍បានបន្ថែមថា កងទ័ពបម្រុងរាប់ម៉ឺននាក់នឹងត្រូវបានដាក់ពង្រាយសម្រាប់បេសកកម្មនេះ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.