ព័ត៍មានអ៊ីស្រាអែលព្រមានពីការវាយប្រហារដ៏ធំមួយលើតំបន់ហ្គាហ្សា
អ៊ីស្រាអែលព្រមានពីការវាយប្រហារដ៏ធំមួយលើតំបន់ហ្គាហ្សា
ថ្ងៃព្រហស្បតិ៍, 17:57, 02/01/2025
VOV5
(VOVWORLD) - ថ្លែងក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីរួមស្រុក Netivot ភាគខាងត្បូង ប្រទេសអ៊ីស្រាអែល លោករដ្ឋមន្ត្រី Israel Katz បានប្រកាសថា ប្រសិនបើវិធានការ ខាងលើមិនត្រូវបានធានាទេ ក្រុមហាម៉ាសនឹងរងការវាយប្រហារក្នុងកម្រិតមួយ ដែលតំបន់ហ្គាហ្សា "មិនធ្លាប់ឆ្លងកាត់ពីមុនមក"។
ទាហានអ៊ីស្រាអែលអង្គុយក្នុងរថយន្តយោធានៅតាមផ្លូវទៅតំបន់ហ្កាហ្សានៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។ (រូបថត៖ រ៉យទ័រ) |
កាលពីថ្ងៃទី១ ខែមករា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz បានព្រមានថា នឹងបើកការវាយប្រហារយ៉ាងខ្លាំងលើតំបន់ហ្គាហ្សា ប្រសិនបើចលនា អ៊ីស្លាមហាម៉ាសមិនធានាការដោះលែងចំណាប់ខ្មាំង ហើយបញ្ឈប់ការបាញ់ផ្លោង ទៅលើអ៊ីស្រាអែល។ ថ្លែងក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីរួមស្រុក Netivot ភាគខាងត្បូង ប្រទេសអ៊ីស្រាអែល លោករដ្ឋមន្ត្រី Israel Katz បានប្រកាសថា ប្រសិនបើវិធានការ ខាងលើមិនត្រូវបានធានាទេ ក្រុមហាម៉ាសនឹងរងការវាយប្រហារក្នុងកម្រិតមួយ ដែលតំបន់ហ្គាហ្សា "មិនធ្លាប់ឆ្លងកាត់ពីមុនមក"។ កងទ័ពអ៊ីស្រាអែលនឹងបង្កើនប្រតិ បត្តិការយោធានៅតំបន់ហ្គាហ្សា ដរាបណាចំណាប់ខ្មាំងត្រូវបានដោះលែង។
ការវាយប្រហារយោធារបស់អ៊ីស្រាអែលចាប់ពីខែតុលា ឆ្នាំ២០២៣ រហូតមកដល់ពេលនេះ បានបណ្ដាលឲ្យប្រជាជនប៉ាឡេស្ទីន ៤៥.៥០០នាក់ បានស្លាប់។ ភាគច្រើន នៃចំនួនប្រជាជនសរុប ២,៣ លាននាក់នៅក្នុងតំបន់ហ្គាហ្សា ត្រូវជម្លៀសចេញពី លំនៅដ្ឋានផងដែរ៕