ព័ត៍មាន

អ៊ីស្រាអែលព្រមានដាក់ពង្រាយ "កងកម្លាំងដែលមិនធ្លាប់មានពីមុនមក" នៅតំបន់ហ្គាហ្សា

អ៊ីស្រាអែលព្រមានដាក់ពង្រាយ "កងកម្លាំងដែលមិនធ្លាប់មានពីមុនមក" នៅតំបន់ហ្គាហ្សា

(VOVWORLD) - នៅក្នុងអត្ថបទមួយបង្ហោះលើបណ្តាញសង្គម X ជាភាសាអារ៉ាប់ នាថ្ងៃទី ១៩ ខែកញ្ញា អ្នកនាំពាក្យយោធាអ៊ីស្រាអែលលោកវរសេនីយ៍ឯក Avichay Adraee បានប្រកាសថាកងកម្លាំងការពារអ៊ីស្រាអែល (IDF) នឹងបន្តដាក់ពង្រាយកម្លាំងទ្រង់ទ្រាយ "ដែលមិនធ្លាប់មានពីមុន មក" ប្រឆាំងនឹងចលនាអ៊ីស្លាមហាម៉ាស។ លោក Adraee បានអំពាវនាវដល់ប្រចាជនក្នុងតំបន់ឲ្យជម្លៀសចេញពីភាគខាងត្បូង តាមបណ្តោយឆ្នេរ Al-Rashid។

ជាមួយគ្នានេះដែរ កាលពីម្សិលមិញ កងទ័ពអ៊ីស្រាអែលបានបន្តបើកការវាយប្រហារយ៉ាងខ្លាំងក្លាទៅលើប្រទេសជិតខាងលីបង់ ដោយសំដៅទៅលើសមាជិកនៃចលនាហេសបូឡា។ ក្រសួងសុខាភិបាលលីបង់បាននិយាយថា យ៉ាងហោចណាស់មនុស្សពីរនាក់បានស្លាប់ និង ១១ នាក់ផ្សេងទៀតបាន រងរបួសនៅក្នុងការវាយឆ្មក់ជាបន្តបន្ទាប់ ដោយកងកម្លាំងអាកាសអ៊ីស្រាអែល។ IDF ក៏បាននិយាយផងដែរថា កងទ័ពជើងទឹកអ៊ីស្រាអែលបានវាយប្រហារនាវា Hezbollah នៅក្នុងដែនទឹកភាគខាងត្បូងនៃប្រទេសលីបង់នៅព្រឹកនោះ ដោយបានចោទប្រកាន់នាវា Hezbollah ថាបានធ្វើចារកម្មលើកងកម្លាំងអ៊ីស្រាអែល ដោយបានរំលោភលើបទឈប់បាញ់ជាធរមាននៅក្នុងប្រទេសលីបង់។

ទាក់ទិននឹងស្ថានការណ៍នៅមជ្ឈិមបូព៌ា ទីបញ្ជាការកណ្តាលរបស់អាមេរិក (CENTCOM) កាលពីម្សិលមិញបានប្រកាសថា ខ្លួនបានសម្លាប់មេដឹកនាំជាន់ខ្ពស់នៃអង្គការភេរវកររដ្ឋអ៊ីស្លាម (IS) ដែលប្រកាសដោយខ្លួនឯងក្នុងការវាយឆ្មក់នៅក្នុងប្រទេសស៊ីរី។ ជនដែលត្រូវបានសម្លាប់គឺ Omar Abdul Qader (ហៅក្រៅ Abdul Rahman Al-Halabi) ដែលជាមេបញ្ជាការប្រតិបត្តិការខាងក្រៅរបស់អង្គការភេរវករ IS។ បុគ្គលនេះត្រូវបានគេ ចោទប្រកាន់ថាជាប់ពាក់ព័ន្ធក្នុងការវាយបង្រហារដោយគ្រាប់បែកលើស្ថានទូតអ៊ីរ៉ង់នៅលីបង់ ក៏ដូចជារៀបចំផែនការសកម្មភាពផ្សេងទៀតនៅអាមេរិក និងអឺរ៉ុប៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.