ព័ត៍មាន

អ៊ីស្រាអែលនិងលីបង់គ្រោងនឹងធ្វើកិច្ចចរចាដោយផ្ទាល់

អ៊ីស្រាអែលនិងលីបង់គ្រោងនឹងធ្វើកិច្ចចរចាដោយផ្ទាល់

(VOVWORLD) - ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃទី ១៤ ខែមីនា បានឲ្យដឹងថា បារាំងត្រៀមខ្លួនជាស្រេចដើរតួជាអ្នកសម្របសម្រួលសម្រាប់កិច្ចចរចារវាងអ៊ីស្រាអែល និងលីបង់។

ប្រធានាធិបតីបារាំង លោក Emmanuel Macron។ (រូបថត៖ LUDOVIC MARIN/REUTERS)

ក្នុងពេលជាមួយគ្នានោះ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលក៏បានរាយការណ៍ផងដែរថា ប្រទេសនេះនិងលីបង់ គ្រោងនឹងធ្វើកិច្ចចរចាដោយផ្ទាល់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ក្នុងបរិបទដែលជម្លោះបានផ្ទុះឡើងវិញរវាងអ៊ីស្រាអែល និងកងកម្លាំង Hezbollah នៅក្នុងប្រទេសលីបង់។

យោងតាមប្រធានាធិបតីបារាំងលោក Emmanuel Macron រដ្ឋាភិបាលលីបង់ត្រៀមខ្លួនរួចជាស្រេចជួបសន្ទនាដោយផ្ទាល់ជាមួយអ៊ីស្រាអែល។ លោក Macron បានអំពាវនាវឱ្យអ៊ីស្រាអែល និង Hezbollah បញ្ឈប់ការវាយប្រហារ ហើយបានចាត់ទុកថា អ៊ីស្រាអែលគួរតែចាប់យកឱកាសនេះដើម្បីចាប់ផ្តើមកិច្ចចរចាឈប់បាញ់ ស្វែងរកដំណោះស្រាយរយៈពេលវែង និងបង្កើតលក្ខខណ្ឌសម្រាប់អាជ្ញាធរលីបង់បំពេញការសន្យាលើអធិបតេយ្យភាពរបស់ពួកគេ។

ជម្លោះរវាងអ៊ីស្រាអែល និង Hezbollah បានផ្ទុះឡើងវិញ ក្រោយពីការវាយប្រហាររបស់ Hezbollah លើអ៊ីស្រាអែលនៅថ្ងៃទី ២ ខែមីនា។ ជម្លោះនេះបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រទេសលីបង់ ដោយមានអ្នកស្លាប់ចំនួន ៨២៦ នាក់ រួមទាំងស្ត្រី ៦៥ នាក់ និងកុមារ ១០៦ នាក់ និងជាង ២០០០ នាក់រងរបួស ខណៈដែលមនុស្សរាប់សែននាក់ត្រូវជម្លៀសចេញពីផ្ទះ។ ហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់លីបង់ រួមទាំងហេដ្ឋារចនាសម្ព័ន្ធនៃរដ្ឋធានី បេរូត ត្រូវបានបំផ្លិចបំផ្លាញ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.