ព័ត៍មាន

អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់ហ្គាហ្សា កុមារជាច្រើននាក់ត្រូវស្លាប់

អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់ហ្គាហ្សា កុមារជាច្រើននាក់ត្រូវស្លាប់

(VOVWORLD) - យោងតាមក្រសួងការពារជនស៊ីវិលហ្គាហ្សា នៅព្រឹកថ្ងៃទី ២ ខែមិថុនា កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារទាំងផ្លូវអាកាស និងកងទ័ពថ្មើរជើងលើតំបន់ជាច្រើនខុសគ្នានៅទូទាំងទីរួមខេត្ត Jabalia ភាគខាងជើងហ្គាហ្សាស្ទ្រីប បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤ នាក់ក្នុងនោះមានកុមារ ៦ នាក់ និងមនុស្សជាង ២០ នាក់កំពុងបាត់ខ្លួន។

នៅក្នុងទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សា កងទ័ពអ៊ីស្រាអែលត្រូវបានចោទប្រកាន់ថា វាបវាយផ្តួលរលំជញ្ជាំងខាងក្រោយមន្ទីរពេទ្យអឺរ៉ុប។

នៅទីក្រុង Rafah ភាគខាងត្បូងបំផុត ទាហានអ៊ីស្រាអែលត្រូវបានចោទប្រកាន់ថាបានបើកការបាញ់ប្រហារលើចំណុចចែកចាយជំនួយមនុស្សធម៌នៅជិតកន្លែងចែកចាយជំនួយរបស់មូលនិធិមនុស្សធម៌ហ្គាហ្សា (GHF) ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣១ នាក់។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យលើឧបទ្ទវហេតុនេះ ហើយបានសង្កត់ធ្ងន់ថា ជនបង្កហេតុ ត្រូវតែទទួលខុសត្រូវ។

ក្នុងពេលជាមួយគ្នានោះ អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់ថា មិនមានការបាញ់ប្រហារទៅលើជនស៊ីវិលទេ ហើយបានប្តេជ្ញាថានឹងស៊ើបអង្កេតការចោទប្រកាន់ទាំងឡាយណា មូលនិធិមនុស្សធម៌ហ្គាហ្សា (GHF) ដែលប្រតិបត្តិការមជ្ឈមណ្ឌលផ្តល់ជំនួយក៏បានបដិសេធរបាយការណ៍នៃអ្នកស្លាប់ និងរបួស ដោយចោទប្រកាន់ក្រុមហាម៉ាស់ពីបទញុះញង់ព័ត៌មានមិនពិត៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.