ព័ត៍មាន

អ៊ីស្រាអែលបន្តការវាយប្រហារតាមអាកាសលើតំបន់ហ្គាហ្សានិងលីបង់

អ៊ីស្រាអែលបន្តការវាយប្រហារតាមអាកាសលើតំបន់ហ្គាហ្សានិងលីបង់

(VOVWORLD) - កងកម្លាំងការពារអ៊ីស្រាអែល (IDF) នៅរសៀលថ្ងៃទី ៣ ខែវិច្ឆិកាបានឲ្យដឹងថា កងទ័ពអាកាសរបស់ខ្លួនទើបតែបានធ្វើការវាយឆ្មក់មួយ ដែលបានសម្លាប់ជនសង្ស័យមួយចំនួនដែលបានឆ្លងកាត់ខ្សែបន្ទាត់លឿង ដោយកងទ័ពអ៊ីស្រាអែលបង្កើតឡើងនៅក្នុងតំបន់ហ្គាហ្សា។

ផ្សែងហុយឡើងពីតំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥។ រូបថត៖ REUTERS/Amir Cohen

ហេតុការណ៍នេះបានកើតឡើងនៅតំបន់ហ្គាហ្សាភាគខាងត្បូង ហើយត្រូវកងទ័ពថ្មើរជើងអ៊ីស្រាអែលរកឃើញ និងបានរាយការណ៍ទៅកាន់កងទ័ពអាកាសជួយ។ IDF បានបញ្ជាក់ថា កងទ័ពអ៊ីស្រាអែលនៅតែគោរពតាមការប្តេជ្ញាចិត្តឈប់បាញ់ នៅតំបន់ហ្គាហ្សាដែលសម្រេចបានជាមួយចលនាហាម៉ាស ប៉ុន្តែមិនបានបញ្ជាក់ថា តើខ្មាន់កាំភ្លើងដែលត្រូវបានសម្លាប់នៅរសៀលនេះជាសមាជិកហាម៉ាសឬអត់នោះទេ។

សារព័ត៌មានអ៊ីស្រាអែលបានរាយការណ៍ថា ចាប់តាំងពីការចាប់ផ្តើមនៃបទឈប់បាញ់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ កងទ័ពអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសរាប់រយលើកនៅក្នុងប្រទេសលីបង់ ដោយបានសម្លាប់សមាជិកហេសបូឡាជាង ៣០០នាក់ ដែលបានរំលោភលើការប្តេជ្ញាចិត្តនៃបទឈប់បាញ់។ ក្នុងពេលជាមួយគ្នានេះ កងទ័ពថ្មើរជើងអ៊ីស្រាអែលបានរៀបចំការវាយឆ្មក់ និងការវាយប្រហារដោយរន្ទះបាញ់ជាង ១០០០លើក នៅក្នុងតំបន់ភាគខាងត្បូងប្រទេសលីបង់ ដើម្បីឆ្លើយតបទៅនឹងការរំលោភបំពានរបស់ហេសបូឡា៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.