ព័ត៍មាន

អ៊ីស្រាអែលប្រកាសកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិ

អ៊ីស្រាអែលប្រកាសកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិ

(VOVWORLD) - នៅថ្ងៃទី ២៨ ខែមករា (ម៉ោងនៅទីក្រុងញូវយ៉ក) ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិបានឲ្យដឹងថា ប្រ ទេសនេះនឹងបញ្ចប់ទំនាក់ទំនងទាំងអស់ជាមួយ ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) និងអង្គការណាមួយដែលតំណាងឱ្យ UNRWA បន្ទាប់ពីការចោទប្រកាន់ម្តងហើយម្តងទៀតថា អង្គការនេះធ្វើឲ្យបណ្តាញសន្តិសុខរបស់អ៊ីស្រាអែលចុះខ្សោយ។

អគារនានាត្រូវបានបំផ្លាញបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា (រូបថត៖ THX/TTXVN)

នៅក្នុងការឆ្លើយតបជាបន្តបន្ទាប់ ប្រមុខ UNRWA លោក Philippe Lazzarini បានឲ្យដឹងថា សកម្មភាពរបស់អ៊ីស្រាអែលប្រឆាំងនឹង UNRWA គឺជា "ការវាយប្រហារឥតឈប់ឈរ" ដែលកំពុង "ប៉ះពាល់ដល់អាយុជីវិតនិងអនាគតរបស់ប្រជាជនប៉ាឡេស្ទីននៅទូទាំងទឹកដីប៉ាឡែស្ទីនដែលរងការទន្រ្តានកាន់កាប់។

នៅចុងខែតុលា ឆ្នាំ ២០២៤ សភាអ៊ីស្រាអែលបានអនុម័តច្បាប់ហាមឃាត់ UNRWA ពីប្រតិបត្តិការនៅលើទឹកដីរបស់ខ្លួន ទោះបីជាមានការប្រឆាំងពីសម្ព័ន្ធមិត្តសំខាន់ៗរបស់សហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបមួយចំនួនដែលគាំទ្ររដ្ឋបាលទីក្រុង Tel Aviv ក៏ដោយ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.