ព័ត៍មាន

អ៊ីស្រាអែលអនុញ្ញាតឱ្យរថយន្តដឹកជំនួយចំនួន៣៧០គ្រឿងចូលក្នុងតំបន់ហ្គាហ្សា

អ៊ីស្រាអែលអនុញ្ញាតឱ្យរថយន្តដឹកជំនួយចំនួន៣៧០គ្រឿងចូលក្នុងតំបន់ហ្គាហ្សា

(VOVWORLD) - យោងតាមអង្គការសហប្រជាជាតិ ហ្គាហ្សាត្រូវការរថយន្តដឹកជំនួយចំនួន ៦០០ គ្រឿងជារៀងរាល់ថ្ងៃ ទើបបំពេញបានតម្រូវការស្បៀងអាហាររបស់ប្រជាជន ប៉ាឡេស្ទីនប្រមាណ ២ លាននាក់នៅក្នុងតំបន់នេះ។

ប្រជាជនប៉ាឡេស្ទីនរត់ឆ្ពោះទៅរកកញ្ចប់ជំនួយដែលត្រូវបានទម្លាក់ពីយន្តហោះ នៅ Deir Al-Balah ភាគកណ្តាលតំបន់ ហ្គាហ្សា នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។ (រូបថត៖ REUTERS/Ramadan Abed)
ទីភ្នាក់ងារសម្របសម្រួលសកម្មភាពរបស់រដ្ឋាភិបាលអ៊ីស្រាអែល (COGAT) បាននិយាយកាលពីថ្ងៃទី ១៩ ខែសីហា ថា រថយន្តប្រហែល ៣៧០ គ្រឿងដែលដឹក ជំនួយមនុស្សធម៌បានចូលទៅក្នុងតំបន់ហ្គាហ្សា តាមរយៈច្រកទ្វារព្រំដែន Kerem Shalom និង Zikim ហើយបានទទួលដោយអង្គការសហប្រជាជាតិ និងអង្គការអន្តរ ជាតិផ្សេងទៀត។ ទំនិញនៅលើរថយន្តរាប់រយគ្រឿង កំពុងរង់ចាំរុះចេញ។ លើសពីនេះ រថយន្តដឹកឥទ្ធនៈមួយចំនួនរបស់អង្គការសហប្រជាជាតិ ក៏បានចូលទៅកាន់តំបន់ ហ្គាហ្សា ដើម្បីបម្រើសកម្មភាពមនុស្សធម៌ចាំបាច់ផងដែរ។
យោងតាមអង្គការសហប្រជាជាតិ ហ្គាហ្សាត្រូវការរថយន្តដឹកជំនួយចំនួន ៦០០ គ្រឿងជារៀងរាល់ថ្ងៃ ទើបបំពេញបានតម្រូវការស្បៀងអាហាររបស់ប្រជាជន ប៉ាឡេស្ទីនប្រមាណ ២ លាននាក់នៅក្នុងតំបន់នេះ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.