ព័ត៍មាន

អ៊ីស្រាអែលវាយប្រហារតាមអាកាសលើកាតា

អ៊ីស្រាអែលវាយប្រហារតាមអាកាសលើកាតា

(VOVWORLD) - នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់ជាផ្លូវការថា កងកម្លាំងទ័ពអាកាសរបស់ប្រទេសរបស់លោក បានបើកការវាយប្រហារតាមផ្លូវអាកាសលើរដ្ឋធានី Doha របស់ប្រទេសកាតា នាថ្ងៃទី ៩ ខែកញ្ញា សំដៅទៅលើមន្ត្រីនៃចលនាហាម៉ាស។

ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថាអ៊ីស្រាអែលបានផ្តួចផ្តើម អនុវត្ត និងទទួលខុសត្រូវទាំងស្រុងចំពោះការវាយប្រហារនេះ។  មុននោះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) ក៏បានបញ្ជាក់ដែរថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសលើមេដឹកនាំក្រុមហាម៉ាស់ក្នុងប្រទេសកាតា ដោយហៅប្រតិបត្តិការ Summit of Fire។  ក្រសួងការបរទេសកាតាបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើទីក្រុងដូហា ដោយចាត់ទុកថា វាជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពជាតិរបស់ប្រទេសកាតា ការរំលោភលើច្បាប់ និងការអនុវត្តអន្តរជាតិ និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងសុវត្ថិភាពរបស់ប្រទេសកាតា និងប្រជាជនរបស់ខ្លួន។ កាតានឹងមិនអត់ឱនចំពោះការឈ្លានពានដ៏គ្រោះថ្នាក់របស់អ៊ីស្រាអែលឡើយ។

អាជ្ញាធរប៉ាឡេស្ទីន និងប្រទេសក្នុងតំបន់ជាបន្តបន្ទាប់ក៏បានតវ៉ា និងរិះគន់ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើប្រទេសកាតា៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.