ព័ត៍មាន

អង្គការសហប្រជាជាតិប្រកាសគ្រោះអត់ឃ្លាននៅតំបន់​ហ្គាហ្សា

អង្គការសហប្រជាជាតិប្រកាសគ្រោះអត់ឃ្លាននៅតំបន់​ហ្គាហ្សា

(VOVWORLD) - គំនិតផ្តួចផ្តើមចាត់ចំណាត់ថ្នាក់ដំណាក់កាលសន្តិសុខស្បៀងអាហារ (IPC) និងក្រុមអ្នកឃ្លាំមើលដែលត្រូវបានអង្គការសហប្រជាជាតិ (UN) ប្រគល់ភារកិច្ចដើម្បីព្រមានអំពីវិបត្តិដែលនឹងកើតឡើង នាថ្ងៃទី ២២ សីហា បានចេញផ្សាយរបាយការណ៍មួយដោយនិយាយថា ផ្អែកលើព័ត៌មានដែលប្រមូលបានក្នុងចន្លោះថ្ងៃទី ១ កក្កដា ដល់ថ្ងៃទី ១ សីហា មានមនុស្សប្រហែល ៥១៤.០០០នាក់ ស្មើរនឹង១/៤ នៃចំនួនប្រជាជនតំបន់ហ្គាហ្សា កំពុងទទួលរងគ្រោះអត់ឃ្លាន ហើយតួលេខនេះ ត្រុវបានព្យាករណ៍ថា នឹងកើនឡើងរហូតដល់ ៦៤១.០០០នាក់ នៅចុងខែកញ្ញាខាងមុខ។

ប្រជាជនហ្គាហ្សារង់ចាំទទួលជំនួយស្បៀងអាហារ។ រូបថត៖ THX/TTXVN

ក្នុងនោះ មនុស្សប្រហែល ២៨៩០.០០០នាក់រស់នៅក្នុងតំបន់ហ្គាហ្សាភាគខាងជើង រួមទាំងទីក្រុង Gaza ដែល IPC បានឲ្យដឹងថា កំពុងរងគ្រោះអត់ឃ្លាន។ នៅសល់រស់នៅទីក្រុង Deir Al-Balah និង Khan Younis ជាតំបន់នៅកណ្តាល និងភាគខាងត្បូងតំបន់ហ្គាហ្សា ដែល IPC ព្យាករណ៍ថានឹងទទួលរងគ្រោះអត់ឃ្លាននៅចុងខែកញ្ញា។

របាយការណ៍របស់ IPC ក៏បានកត់សម្គាល់ថា ប្រព័ន្ធស្បៀងអាហារក្នុងតំបន់បានដួលរលំ ដោយប៉ាន់ស្មានថា ៩៨% នៃផ្ទៃដីកសិកម្មនៅតំបន់ហ្គាហ្សា រងការខូចខាត បសុចិញ្ចឹមត្រូវបានបំផ្លាញ និងការនេសាទត្រូវបានហាមឃាត់។ លើសពីនេះ ប្រព័ន្ធសុខាភិបាលកាន់តែយ៉ាប់យ៉ឺនខ្លាំង ខណៈដែលសមត្ថភាព ទទួលបានទឹកស្អាត និងអនាម័យគ្រប់គ្រាន់ត្រូវបានកាត់បន្ថយយ៉ាងខ្លាំង៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.