ព័ត៍មាន

អង្គការសហប្រជាជាតិថ្កោលទោសការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលលើទីស្នាក់ការ UNOPS

អង្គការសហប្រជាជាតិថ្កោលទោសការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលលើទីស្នាក់ការ UNOPS

(VOVWORLD) - កាលពីថ្ងៃទី ១៩ ខែមីនា ប្រធានការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) បានប្រតិកម្មចំពោះការវាយប្រហារតាមផ្លូវអាកាសទៅលើទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារនេះ ក្នុងទីក្រុង Deir el-Balah នៃតំបន់ហ្គាហ្សា ដែលបានបណ្តាល់ឲ្យបុគ្គលិកម្នាក់បានស្លាប់។

នាយកប្រតិបត្តិ UNOPS លោក Jorge Moreira da Silva បានឲ្យដឹងថា ឧបទ្ទវហេតុនេះមិនមែនជាគ្រោះថ្នាក់ទេ; ហើយបានសម្តែងនូវភាពតក់ស្លុតនិងសោកសៅចំពោះសោកនាដកម្មនេះ។

រីឯខ្លួនវិញ កងទ័ពអ៊ីស្រាអែលបានបដិសេធការវាយប្រហារលើអគាររបស់អង្គការសហប្រជាជាតិនៅតំបន់ហ្គាហ្សា។

ប្រជាជនរុះរើគំនរបាក់បែកបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។ រូបថត៖ THX/TTXVN

កាលពីថ្ងៃទី១៨ ខែមីនា កងទ័ពអ៊ីស្រាអែលបានធ្វើការវាយប្រហារទ្រង់ទ្រាយធំតាមផ្លូវអាកាសទៅលើគោលដៅជាច្រើននៃចលនាអ៊ីស្លាមហាម៉ាសក្នុងតំបន់ហ្គាហ្សា។ ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានឲ្យដឹងថា ទង្វើនេះគឺដើម្បីឆ្លើយតបទៅនឹងការបដិសេធរបស់ក្រុមហាម៉ាស ក្នុងការដោះលែងចំណាប់ខ្មាំងបន្ថែមទៀត។ យោងតាមអាជ្ញាធរសុខាភិបាលហ្គាហ្សា ជនជាតិប៉ាឡេស្ទីនប្រហែល ៩៧០ នាក់បានស្លាប់នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ សហគមន៍អន្តរជាតិបន្តប្រឆាំងជំទាស់នឹងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.