ព័ត៍មាន

អង្គការដែនសមុទ្រអន្តរជាតិបញ្ជាក់ពីបញ្ហាអធិបតេយ្យភាពលើព្រែកជីកប៉ាណាម៉ា

អង្គការដែនសមុទ្រអន្តរជាតិបញ្ជាក់ពីបញ្ហាអធិបតេយ្យភាពលើព្រែកជីកប៉ាណាម៉ា

(VOVWORLD) - អគ្គលេខាធិការនៃអង្គការ ដែនសមុទ្រអន្តរជាតិ (IMO) លោក Arsenio Dominguez បានបញ្ជាក់កាលពីថ្ងៃទី ១៤ ខែមករាថា ព្រែកជីកប៉ាណាម៉ានឹងនៅតែជាកម្មសិទ្ធិរបស់ប៉ាណាម៉ា។

លោក Dominguez បានផ្តល់សារបែបនេះបន្ទាប់ពី នៅថ្ងៃទី ៧ ខែមករា លោក Trump ដែលនឹងចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅថ្ងៃទី ២០ ខែមករាបានប្រកាសថាលោកមិនបានបដិសេធលទ្ធភាពនៃអន្តរាគមន៍យោធាដើម្បីនាំយកព្រែកជីកប៉ាណាម៉ាឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកនោះទេ។

ប្រមុខ IMO បានឲ្យដឹងថា បញ្ហានេះគឺច្បាស់លាស់ ហើយមិនចាំបាច់មានការជជែកវែកញែកទៀតទេ ព្រោះសន្ធិសញ្ញាដែលបានចុះហត្ថលេខានៅឆ្នាំ ១៩៧៧ ចែងថា ព្រែកជីកត្រូវបានផ្ទេរទៅប៉ាណាម៉ាហើយប្រទេសនោះនឹងបន្តគ្រប់គ្រងផ្លូវទឹកដ៏សំខាន់នេះដូចដែលខ្លួនបានធ្វើ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.