ព័ត៍មានអង់គ្លេសមានផែនការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនប្រសិនបើអ៊ីស្រាអែលមិនបញ្ចប់ជម្លោះនៅហ្គាហ្សា
អង់គ្លេសមានផែនការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនប្រសិនបើអ៊ីស្រាអែលមិនបញ្ចប់ជម្លោះនៅហ្គាហ្សា
ថ្ងៃពុធ, 17:22, 30/07/2025
VOV5
(VOVWORLD) - នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយកាលថ្ងៃទី ២៩ ខែកក្កដា ថា ប្រទេសនេះត្រៀមខ្លួនជាស្រេចទទួលស្គាល់រដ្ឋប៉ាឡេស្ទីនក្នុងខែកញ្ញា ខាងមុខ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ លុះត្រាតែអ៊ីស្រាអែលចាត់វិធាន ការមួយចំនួនដើម្បីកែលម្អជីវភាពរស់នៅរបស់ប្រជាជនប៉ាឡេស្ទីន បញ្ចប់ជម្លោះនៅ តំបន់ហ្គាហ្សា ហើយសន្យាចំពោះសន្តិភាពដោយផ្អែកលើដំណោះស្រាយ “រដ្ឋពីរ”។
ប្រជាជនប៉ាឡេស្ទីនជម្លៀសចេញ ដើម្បីជៀសវាងជម្លោះនៅតំបន់ហ្គាហ្សា។ រូបថត៖ THX/TTXVN |
ប្រសិនបើរឿងនេះកើតឡើង ចក្រភពអង់គ្លេសនឹងក្លាយជាមហាអំណាចលោក ខាងលិចទីពីរនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលធ្វើដូច្នេះបន្ទាប់ ពីប្រទេសបារាំងកាលពីសប្តាហ៍មុន ក្នុងបរិបទដែលការវាយប្រហារនិងការបិទខ្ទប់ តំបន់ហ្គាហ្សារបស់អ៊ីស្រាអែល បានធ្វើឱ្យតំបន់នេះទទួលរងនូវសោកនាដកម្មមនុស្ស ធម៌ដ៏អាក្រក់បំផុត ហើយចំនួនជនប៉ាឡេស្ទីនដែលបានស្លាប់នៅទីនោះបានកើនឡើងដល់ជាង ៦ ម៉ឺននាក់។
សេចក្តីថ្លែងការណ៍របស់លោក Keir Starmer ត្រូវបានធ្វើឡើងបន្ទាប់ពី កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃដដែល ដើម្បីពិភាក្សាអំពីផែនការសន្តិភាពថ្មីមួយដែល កំពុងត្រូវបានបង្កើតឡើងជាមួយមេដឹកនាំអឺរ៉ុបផ្សេងទៀត និងវិធានការបង្កើនជំនួយ មនុស្សធម៌ដល់ប្រជាជននៅហ្គាហ្សា។
ក្រសួងការបរទេសអ៊ីស្រាអែលបានប្រឆាំងជំទាស់នឹងទង្វើនេះដោយចាត់ទុកថា ផែនការរបស់ចក្រភពអង់គ្លេសក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន គឺជា "រង្វាន់មួយ សម្រាប់ក្រុមហាម៉ាស" ហើយនឹងបង្កឲ្យមានការខូចខាតដល់កិច្ចខិតខំប្រឹងប្រែង ឈានដល់បទឈប់បាញ់នៅហ្គាហ្សា៕