ព័ត៍មាន

អ្នកជំនាញចិន៖ “កំណែទម្រង់រដ្ឋបាល” បង្ហាញពីការប្តេជ្ញាចិត្តរបស់វៀតណាម

អ្នកជំនាញចិន៖ “កំណែទម្រង់រដ្ឋបាល” បង្ហាញពីការប្តេជ្ញាចិត្តរបស់វៀតណាម

(VOVWORLD) - សាស្ត្រាចារ្យរង Li Junkai អនុប្រធានដ៉េប៉ាដឺម៉ង់បង្រៀនពហុភាសានៅវិទ្យាស្ថាន Global South នៃសាកលវិទ្យាល័យ Tianjin (ប្រទេសចិន) ក្នុងបទសម្ភាសជាមួយអ្នកយកព័ត៌មាន VOV នាពេលថ្មីៗនេះបាននិយាយថា លោកមានការចាប់អារម្មណ៍ ចំពោះកំណែទម្រង់ដ៏ខ្លាំងក្លានាពេលថ្មីៗនេះនៅវៀតណាម។

សាស្ត្រាចារ្យរង Li Junkai អញ្ជើញឆ្លើយសម្ភាសន៍ (រូបថត៖ VOV)

សាស្ត្រាចារ្យរង Li Junkai ជឿជាក់ថា ការរួមបញ្ចូលខេត្តទ្រង់ទ្រាយធំរបស់វៀតណាម និងការលុបបំបាត់ថ្នាក់ស្រុក នឹងជួយប្រមូលផ្តុំធនធាន ហិរញ្ញវត្ថុ ធនធានមនុស្ស និងសិទ្ធិអនុម័តមូលធន។

“ប្រការនេះនឹងជួយវៀតណាមអាចធ្វើការវិនិយោគទុនច្រើនថែមទៀត លើ ហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខសង្គម និងសេដ្ឋកិច្ចឌីជីថល ជំនួសឱ្យការវិនិយោគទៅក្នុងប្រតិបត្តិការរបស់រដ្ឋាភិបាល។ បើនិយាយពីការរៀបចំផ្នែកឧស្សាហកម្ម ខេត្តដែលរួមបញ្ចូលគ្នានៅតំបន់ភាគខាងជើង និងភាគកណ្តាលនឹងកាន់តែងាយស្រួលក្នុងការបង្រួបបង្រួម ផែនការកំពង់ផែសមុទ្រ ផ្លូវរថភ្លើង និងសួនឧស្សាហកម្ម។ នៅកម្រិតសេវាសាធារណៈ ប្រសិនបើវេទិការដ្ឋាភិបាលឌីជីថលដែល 'ខេត្តមួយ ពពកមួយ' ដំណើរការដោយរលូន ទិន្នន័យដូចជាអត្តសញ្ញាណប័ណ្ណ ការធានារ៉ាប់រងសុខភាព និងការចុះបញ្ជីដីធ្លីនឹងត្រូវបានចែករំលែកក្នុងចំណោមខេត្ត ដែលជួយកាត់បន្ថយដំណើរការ ដោះស្រាយការងាររបស់ប្រជាជន”។

យោងតាមលោកសាស្ត្រាចារ្យ Li Junkai  វៀតណាមនឹងថ្លឹងថ្លែងបានឱកាសអភិវឌ្ឍន៍រវាងទីក្រុងធំជាមួយទីរួមស្រុកតូចនិងមធ្យម រួមបញ្ចូលអត្តសញ្ញាណក្នុងតំបន់ទៅក្នុងយុទ្ធសាស្ត្រក្នុងតំបន់ និងបង្រួមគម្លាតទីក្រុង-ជនបទតាមរយៈ "រដ្ឋាភិបាលឌីជីថល"៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.