ព័ត៍មាន

អ្នកជំនាញអះអាងតួនាទីសំខាន់របស់វៀតណាមចំពោះចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥

អ្នកជំនាញអះអាងតួនាទីសំខាន់របស់វៀតណាមចំពោះចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៣០ នៃការចូលជាសមាជិកអាស៊ានរបស់វៀត ណាម (២៨ កក្កដា ១៩៩៥ - ២៨ កក្កដា ២០២៥) អគ្គលេខាធិការអាស៊ាន លោកបណ្ឌិត កៅ គឹម ហួន និងមជ្ឈដ្ឋានអ្នកវិភាគនៅកម្ពុជា ជាពិសេស បានសង្កត់ធ្ងន់លើតួនាទីរបស់វៀត ណាមក្នុងនាមជាសមាជិកសកម្ម និងទទួលខុសត្រូវរបស់អាស៊ាន រួមគ្នាបង្កើតសហគមន៍ប្រកប ដោយសន្តិភាព វិបុលភាព និងបរិយាប័ន្ន។

អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន អញ្ជើញឆ្លើយសំភាសន៍ (រូបថត៖ Do Quyen/TTXVN)

អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន ជឿជាក់ថា ក្នុងរយៈពេល ២០ ឆ្នាំខាងមុខ វៀតណាមនឹងបន្តជាកត្តាវិជ្ជមាន គាំទ្រប្លុកឱ្យសម្រេចបាននូវសហគមន៍អាស៊ានដែលមានថាមពល ច្នៃប្រឌិត មានភាពធន់ និង ផ្តោតលើប្រជាជន។ លោកបញ្ជាក់ថា៖ វៀតណាមខ្លាំងមាំមួនមួយ មានន័យ ថាអាស៊ានខ្លាំងមាំមួន និងផ្ទុយទៅវិញ។

ក្នុងពេលជាមួយគ្នានោះ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា (CCJ) បានបញ្ជាក់ថា វៀតណាមតែងតែមានចក្ខុវិស័យសម្រាប់ប្រតិបត្តិការ និងទិសដៅអាស៊ាន ក៏ដូចជាដំណោះស្រាយសម្រាប់តភ្ជាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ក្នុងនោះ ការស្វែងរកដំណោះស្រាយចំពោះជម្លោះនៅសមុទ្រខាងកើត - “បញ្ហាដែលវៀតណាមលើកឡើងជាប្រចាំ បង្ហាញពីដំណោះស្រាយរួមរបស់អាស៊ានក្នុងគ្រប់វេទិការ”៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.