ព័ត៍មាន

អ្នកបោះឆ្នោតខេត្តក្វាងនិញស្នើខ្លឹមសារសំខាន់ៗជាច្រើនទៅកាន់រដ្ឋសភា

អ្នកបោះឆ្នោតខេត្តក្វាងនិញស្នើខ្លឹមសារសំខាន់ៗជាច្រើនទៅកាន់រដ្ឋសភា

(VOVWORLD) - នាព្រឹកថ្ងៃទី ១៧ ខែធ្នូ គណៈប្រតិភូសមាជិកសភាខេត្តក្វាងនិញ បានជួប សំណេះសំណាលជាមួយអ្នកបោះឆ្នោត ក្រោយពីសម័យប្រជុំលើកទី១០ រដ្ឋសភានីតិ កាលទី១៥ តាមទម្រង់ផ្ទាល់ផងនិងតាមប្រព័ន្ធអ៊ីនធឺណិតផង។

អ្នកបោះឆ្នោតខេត្តក្វាងនិញបានដាក់សំណើជាច្រើនទៅកាន់គណៈប្រតិភូសមាជិកសភា។ (រូបថត៖ VOV)
ក្នុងជំនួបនេះ អ្នកបោះឆ្នោតបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់គណៈ ប្រតិភូសមាជិកសភាខេត្តក្វាងនិញ នៅក្នុងសម័យប្រជុំលើកទី១០ រដ្ឋសភានីតិកាលទី ១៥។ អ្នកបោះឆ្នោតក៏បានស្នើខ្លឹមសារសំខាន់ៗជាច្រើនផងដែរ ដូចជា៖ របបប្រាក់ខែ សម្រាប់កម្មាភិបាល មន្ត្រីរដ្ឋការថ្នាក់ឃុំ ក្រោយពីការរួមបញ្ចូលគ្នា; ការអភិវឌ្ឍឧស្សាហ កម្មវប្បធម៌ និងសេដ្ឋកិច្ចបេតិកភណ្ឌ។ លើពីនេះ អ្នកបោះឆ្នោតខេត្តក្វាងនិញមាន បំណងថា រដ្ឋសភានឹងពិចារណាចេញផ្សាយសេចក្តីសម្រេចចិត្តស្តីពីយន្តការ និង គោលនយោបាយជាក់លាក់ ដើម្បីបង្កើតក្របខ័ណ្ឌច្បាប់ និងធនធានទាក់ទងនឹងដីធ្លី ការវិនិយោគ ហិរញ្ញវត្ថុ-ថវិការដ្ឋ ពន្ធដារ អនុគ្រោះសម្រាប់ការខ្ចីទុននិងការជួលដី សំដៅជំរុញអាជីវកម្មឱ្យវិនិយោគលើការអភិវឌ្ឍផលិតផល សេវាកម្មវប្បធម៌ ចាប់ពីការផលិតរហូតដល់ការប្រើប្រាស់។
ក្នុងជំនួបនេះដែរ ថ្នាក់ដឹកនាំខេត្តក្វាងនិញ ក៏បានសង្កត់ធ្ងន់ថា ខេត្តបានកសាងសេណារីយ៉ូកំណើនសម្រាប់ឆ្នាំ ២០២៦ ដោយមានការប្តេជ្ញាចិត្តខ្ពស់ និងការខិតខំផ្លាស់ប្តូររចនាសម្ព័ន្ធឆ្ពោះទៅរកគុណភាព ដោយយកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថល ធ្វើជាកម្លាំងចលករដើម្បីបង្កើនផលិតភាព កម្លាំងប្រកួតប្រជែង និងសម្រេចបាននូវគោលដៅកំណើន៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.