ព័ត៍មាន

អ្នកសារព័ត៌មានអន្តរជាតិទៅទស្សនាភូមិសិប្បកម្មសេរ៉ា​មិក Bat Trang ក្នុងឱកាសខួបលើកទី ៨០ នៃទិវានុណ្យជាតិថ្ងៃទី ២ កញ្ញា

អ្នកសារព័ត៌មានអន្តរជាតិទៅទស្សនាភូមិសិប្បកម្មសេរ៉ា​មិក Bat Trang ក្នុងឱកាសខួបលើកទី ៨០ នៃទិវានុណ្យជាតិថ្ងៃទី ២ កញ្ញា

(VOVWORLD) - នារសៀលថ្ងៃទី ២៨ ខែសីហា ក្នុងក្របខ័ណ្ឌនៃសកម្មភាពអបអរសាទរខួបលើកទី ៨០ នៃទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា (២ កញ្ញា ១៩៤៥ -២ កញ្ញា ២០២៥) មន្ទីរទេសចរណ៍ហាណូយ បានសម្របសម្រួលជាមួយមជ្ឈមណ្ឌលភូមិសិប្បកម្មវៀតណាម រៀបចំកម្មវិធីទទួលស្វាគមន៍គណៈប្រតិភូអ្នកសារព័ត៌មានបរទេស និងអ្នកយកព័ត៌មានអាណិកជនវៀតណាម ទៅទស្សនាឆ្លងកាត់បទពិសោធន៍នៅភូមិសិប្បកម្មសេរ៉ាមិក Bat Trang។

អ្នកសារព័ត៌មានអន្តរជាតិថតរូបអនុស្សាវរីយ៍នៅភូមិសិប្បកម្ម Bat Trang (ហាណូយ)។ រូបថត៖ VNA

នៅទីនេះ គណៈប្រតិភូត្រូវស្តាប់ការឧទ្ទេសនាមអំពីប្រវត្តិសាស្រ្តនិងតម្លៃវប្បធម៌ - សិល្បៈរបស់ Bat Trang ព្រមទាំងបានទៅទស្សនាដោយផ្ទាល់ ទីតាំងបេតិកភណ្ឌដូចជា៖ សាលាភូមិ ច្រកល្ហកបរមបុរាណ, លំហរសិប្បកម្ម Bat Trang អតីតកាលនិងបច្ចុប្បន្នល។ល។ ចែករំលែកជាមួយគណៈប្រតិភូ លោក Tran Trung Hieu អនុប្រធានមន្ទីរទេសចរណ៍ហាណូយ បានឲ្យដឹងថា ទីក្រុងមានកេរ្តិ៍ដំណែល បេតិកភណ្ឌ  ភូមិសិប្បកម្ម អាហារ ពិធីបុណ្យ ... ជាច្រើន ហើយទិសដៅគឺកសាងម៉ាកយីហោទេសចរណ៍ហាណូយឱ្យក្លាយជាគោលដៅបេតិកភណ្ឌរាប់ពាន់ឆ្នាំ គោលដៅនៃ "ទីក្រុងដើម្បីសន្តិភាព"។ ដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូទៅភូមិសិប្បកម្ម Bat Trang ត្រូវបានគេរំពឹងថា នឹងរួមចំណែកផ្សព្វផ្សាយយ៉ាងខ្លាំងក្លាថែមទៀតនូវរូបភាពទីក្រុងហាណូយ និងសេវាកម្មទេសចរណ៍របស់រដ្ឋធានីទៅកាន់ពិភពលោក៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.