ព័ត៍មាន

អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan៖ វៀតណាមយកចិត្តទុកដាក់និងត្រៀមខ្លួនជាស្រេចក្នុងការជំរុញទំនាក់ទំនងជាមួយបុរីវ៉ាទីកង់

អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan៖ វៀតណាមយកចិត្តទុកដាក់និងត្រៀមខ្លួនជាស្រេចក្នុងការជំរុញទំនាក់ទំនងជាមួយបុរីវ៉ាទីកង់

(VOVWORLD) - នាថ្ងៃទី ៣០ ខែមិថុនា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅអ៊ីតាលី (ចាប់ពីថ្ងៃទី ២៩ ខែមិថុនាដល់ថ្ងៃទី ១ ខែកក្កដា) នៅបុរីវ៉ាទីកង់ អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចប៉ាប ឡេអូ ១៤។

អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចប៉ាប ឡេអូ ទី ១៤  (រូបភាព៖ ក្រសួងការបរទេស)

នៅទីនេះ សម្តេចប៉ាប ឡេអូ ១៤ សង្ឃឹមថា ភាគីទាំងពីរនឹងបង្កើនការផ្លាស់ប្តូរ ជាពិសេសតាមរយៈយន្តការក្រុមការងារចម្រុះវៀតណាម - បុរីវ៉ាទី កង់ ដើម្បីអភិវឌ្ឍទំនាក់ទំនងទ្វេភាគី បំពេញតាមការរំពឹងទុករបស់សាសនិកកាតូលិក ក៏ដូចជាផលប្រយោជន៍របស់វៀតណាម និងបុរីវ៉ាទីកង់។ សម្តេចប៉ាប ឡេអូ ១៤ បានអះអាងនូវបំណងចង់ទៅបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីបង្ហាញពីភាពស្និទ្ធស្នាលជាមួយព្រះវិហារកាតូលិក និងសាសនិកកាតូលិកនៅវៀតណាម ក៏ដូចជាពង្រឹងទំនាក់ទំនងវៀតណាម-បុរីវ៉ាទីកង់។

អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសហូលី (រូបភាព៖ ក្រសួងការបរទេស)

អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានអះអាងថា វៀតណាម យកចិត្តទុកដាក់ និងត្រៀមខ្លួនជាស្រេចក្នុងការជំរុញទំនាក់ទំនងជាមួយបុរី វ៉ាទីកង់។ លោកស្រីអនុប្រធានរដ្ឋបានស្នើសម្តេចប៉ាប ឡេអូ ១៤ គាំទ្រនិង យកចិត្តទុកដាក់ជំរុញទំនាក់ទំនងល្អរវាងវៀតណាមនិងបុរីវ៉ាទីកង់។ នាថ្ងៃដដែល អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan ក៏បានជួបសំណេះ សំណាលជាមួយអេវែក និងរដ្ឋមន្ត្រីក្រសួងការបរទេសនៃបុរីវ៉ាទៅកង់ Paul Richard Gallagher ផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.