ព័ត៍មាន

អនុប្រធានរដ្ឋសភាវៀតណាម លោក Tran Quang Phuong ទទួលជួបគណៈ ប្រតិភូគណៈកម្មាធិការកិច្ចការបរទេសនៃសភាស៊ុយអែត

អនុប្រធានរដ្ឋសភាវៀតណាម លោក Tran Quang Phuong ទទួលជួបគណៈ ប្រតិភូគណៈកម្មាធិការកិច្ចការបរទេសនៃសភាស៊ុយអែត

(VOVWORLD) - នាព្រឹកថ្ងៃទី៣ ខែមីនា នៅវិមានរដ្ឋសភា (ទីក្រុងហាណូយ) អនុប្រធានរដ្ឋសភា វៀតណាម លោក Tran Quang Phuong បានទទួលជួបគណៈប្រតិភូគណៈកម្មាធិការ កិច្ចការបរទេសនៃសភាស៊ុយអែត ដឹកនាំដោយប្រធានគណៈកម្មាធិការ លោក Aron Emilsson។

អនុប្រធានរដ្ឋសភាវៀតណាម លោក Tran Quang Phuong (ស្ដាំ) និងប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាស៊ុយអែត លោក Aron Emilsson។ (រូបថត៖ quochoi.vn)
នៅក្នុងជំនួបនេះ អនុប្រធានរដ្ឋសភាវៀតណាម លោក Tran Quang Phuong និងប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាស៊ុយអែត លោក Aron Emilsson បានអះអាងថា ក្នុងរយៈពេលកន្លងមក កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច - ពាណិជ្ជកម្ម - វិនិយោគ ការអប់រំ - បណ្តុះបណ្តាល និងការផ្លាស់ប្តូរប្រជាជនរវាងវៀត ណាម និងស៊ុយអែតត្រូវបានពង្រឹង និងអភិវឌ្ឍន៍ជាបន្តបន្ទាប់។ ភាគីទាំងពីរបាន សង្កត់ធ្ងន់ថា ចាំបាច់ត្រូវបន្តធ្វើឱ្យទំនាក់ទំនងនេះកាន់តែស៊ីជម្រៅ ជាពិសេសផ្តោតលើ វិស័យដែលភាគីទាំងពីរមានសក្ដានុពលនិងប្រៀបខ្លាំង។
ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងរដ្ឋសភាទាំងពីរ អនុ ប្រធានរដ្ឋសភាលោក Tran Quang Phuong បានស្នើឱ្យបន្តជំរុញការផ្លាស់ប្តូរគណៈ ប្រតិភូ និងការជួបប្រាស្រ័យគ្រប់ជាន់ថ្នាក់ ជាពិសេសនៅថ្នាក់ជាន់ខ្ពស់ បង្កើនកិច្ចសហ ប្រតិបត្តិការលើកាណាល់បក្ស រដ្ឋ រដ្ឋសភា និងរដ្ឋាភិបាល ដើម្បីបង្កើនទំនុកចិត្ត នយោបាយ និងបង្កើតសន្ទុះជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត។ លើសពីនេះ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូនៅថ្នាក់គណៈ កម្មាធិការ និងសមាជិកសភា ដើម្បីផ្លាស់ប្តូរ និងចែករំលែកព័ត៌មាន បទពិសោធន៍ ក្នុងវិស័យតាក់តែងច្បាប់ ការត្រួតពិនិត្យ និងការសម្រេចចិត្តលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.