ព័ត៍មាន

អនុវត្តន៍ការ “ប្រឆាំងលើ ៤ ចំណុច” និង “៤ ចំណុចល្អបំផុត” ក្នុងការបង្ការប្រយុទ្ធប្រឆាំង IUU នៅក្នុងតំបន់សមុទ្រជាប់ព្រំដែន

អនុវត្តន៍ការ “ប្រឆាំងលើ ៤ ចំណុច” និង “៤ ចំណុចល្អបំផុត” ក្នុងការបង្ការប្រយុទ្ធប្រឆាំង IUU នៅក្នុងតំបន់សមុទ្រជាប់ព្រំដែន

(VOVWORLD) - នៅថ្ងៃទី៩ ខែវិច្ឆិកា បញ្ជាការដ្ឋានតំបន់ប៉ូលិសសមុទ្រលេខ៣ បានប្រកាសថា គណៈកម្មាធិការបក្ស នៃបញ្ជាការដ្ឋានជួរមុខ (ដែលមានទីតាំងនៅតំបន់សមុទ្រជាប់ព្រំដែនបរទេស) បានចេញសេចក្តីសម្រេចចិត្តដឹកនាំស្តីពីការបំផុសយុទ្ធនាការ ប្រឡងប្រណាំងកំពូល ជាមួយនឹងស្មារតី ប្រឆាំងលើ ៤ ចំណុចគឺ៖ ប្រឆាំងការអន្តរាគមន៍ ប្រឆាំងការបើកដៃ ប្រឆាំងភាពលើការប្រងើយបន្តើយ ប្រឆាំងការបិទបាំង និង ៤ ចំណុចល្អបំផុតគឺ៖ ការ ប្តេជ្ញាចិត្តខ្ពស់បំផុត ខ្លាំងក្លាបំផុត ទទួលខុសត្រូវបំផុត និងមានប្រសិទ្ធភាពបំផុត ជាមួយនឹងការប្តេជ្ញាចិត្ត ក្នុងការលុបបំបាត់ “កាត លឿង” របស់គណៈកម្មការអឺរ៉ុប (EC) ក្នុងឆ្នាំ២០២៥។

កងកម្លាំងមានសមត្ថកិច្ចបានប្រគល់ជូន និងព្យួរទង់ជាតិជាមួយអ្នកនេសាទនៅលើទូក (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ទោះបីជារងផលប៉ះពាល់ដោយចលនានៃខ្យល់ព្យុះលេខ១៣ក៏ដោយ នៅ យប់ថ្ងៃទី៦ ខែវិច្ឆិកា ក្រុមការងារនៃបញ្ជាការដ្ឋានតំបន់ប៉ូលិសសមុទ្រ លេខ៣ និងស្ថាប័នពាក់ព័ន្ធ ក៏បានឡើងលើនាវាប៉ូលិសសមុទ្រលេខ ៤០៣១ ដើម្បីត្រួតពិនិត្យដោយផ្ទាល់ នូវការបញ្ជាណែនាំ ការដឹកនាំ របស់គណៈកម្មាធិការបក្ស បញ្ជាការជួរមុខ និងនាវាប៉ូលិសសមុទ្រ និងនាវាពាក់ព័ន្ធ ដែលកំពុងបំពេញភារកិច្ចបង្ការប្រឆាំង IUU នៅក្នុងតំបន់សមុទ្រជាប់ព្រំដែនវៀតណាម-ឥណ្ឌូនេស៊ី។

យោងតាមបញ្ជាការដ្ឋានតំបន់ប៉ូលិសសមុទ្រលេខ ៣ បន្ទាប់ពីរយៈពេល ១០ ថ្ងៃនៃដំណើរការអនុវត្តកំពូលលើការបង្ការប្រយុទ្ធប្រឆាំង នឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ចាប់ពីថ្ងៃទី ២៩ ខែតុលា រហូតមកដល់ពេលនេះ នាវាល្បាត និងត្រួតពិនិត្យ ដែលដឹកនាំដោយតំបន់ សម្របសម្រួលជាមួយកងអនុសេនាធំការពារព្រំដែន លេខ ១៨ បានរកឃើញ និងផាកពិន័យ លើនាវានេសាទចំនួន ៥៤ គ្រឿង ចំពោះការរំលោភរដ្ឋបាល ដោយពិន័យជាប្រាក់ជាង ៥៨០ លានដុង (ប្រហែល ២៣.២០០ ដុល្លារអាមេរិក; ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់អ្នកនេសាទចំនួន ៣ នាក់ ដែលមានគ្រោះថ្នាក់ការងារនៅលើសមុទ្រ និងបានប្រគល់ទង់ជាតិ និងអាវការពារជីវិតរាប់រយដល់អ្នកនេសាទ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.