ព័ត៍មាន

អនុវត្តន៍ដំណោះស្រាយយ៉ាងប្ដូរផ្ដាច់និងស៊ីសង្វាក់គ្នា ដើម្បីសម្រេចបានគោលដៅកំណើនដែលបានដាក់ចេញ

អនុវត្តន៍ដំណោះស្រាយយ៉ាងប្ដូរផ្ដាច់និងស៊ីសង្វាក់គ្នា ដើម្បីសម្រេចបានគោលដៅកំណើនដែលបានដាក់ចេញ

(VOVWORLD) - សមាជិករដ្ឋសភាបានសង្កត់ធ្ងន់ថា បន្ទាប់ពីការរួមបញ្ចូលគ្នានៃអង្គភាពរដ្ឋបាល ថ្នាក់ខេត្ត និងថ្នាក់ឃុំ លំហអភិវឌ្ឍន៍នៃបណ្ដាមូលដ្ឋាននឹងត្រូវបានពង្រីកតែម្ដង។

ទិដ្ឋភាពនៅសម័យប្រជុំ។ (រូបថត៖ quochoi.vn)
នាព្រឹកថ្ងៃទី ១៨ មិថុនា បន្តរបៀបវារៈសម័យប្រជុំលើកទី៩ រដ្ឋសភានីតិកាលទី១៥ សមាជិករដ្ឋសភាបានបន្តពិភាក្សាអំពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងថវិការដ្ឋឆ្នាំ២០២៤ ស្ថានភាពអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងថវិការដ្ឋក្នុងប៉ូន្មានខែដំបូងនៃឆ្នាំ២០២៥។ អង្គប្រជុំបានវាយតម្លៃខ្ពស់ ចំពោះការ ដឹកនាំយ៉ាងប្ដូរផ្ដាច់និងការប្ដេជ្ញាចិត្តដ៏ខ្លាំងក្លារបស់ការិយាល័យនយោបាយ គណៈ លេខា រដ្ឋាភិបាល និងរដ្ឋសភា ដើម្បីធានាថា គោលនយោបាយទាំងអស់ត្រូវបាន អនុវត្តន៍ប្រកបដោយប្រសិទ្ធភាព។ នេះជាសញ្ញាវិជ្ជមានដែលបង្ហាញពីភាពស៊ីសង្វាក់ គ្នាពីមជ្ឈិមដល់ថ្នាក់មូលដ្ឋាន ចាប់ពីដំណាក់កាលបង្កើតផែនការដល់ដំណាក់កាលអនុវត្តន៍។
សមាជិករដ្ឋសភាបានសង្កត់ធ្ងន់ថា បន្ទាប់ពីការរួមបញ្ចូលគ្នានៃអង្គភាពរដ្ឋបាល ថ្នាក់ខេត្ត និងថ្នាក់ឃុំ លំហអភិវឌ្ឍន៍នៃបណ្ដាមូលដ្ឋាននឹងត្រូវបានពង្រីកតែម្ដង។ ដើម្បីឲ្យគោលជំហរនេះនាំមកនូវប្រសិទ្ធភាព លោកស្រី Ta Thi Yen សមាជិកា រដ្ឋសភានៃខេត្ត Dien Bien បានលើកមតិថា៖
“បន្ទាប់ពីរដ្ឋសភាបានចេញសេចក្តីសម្រេចចិត្តស្តីពីការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ខេត្តឆ្នាំ២០២៥រួច មូលដ្ឋាននានាត្រូវផ្ដោតសំខាន់លើការធ្វើអាជីវកម្មប្រកបដោយ ប្រសិទ្ធភាពនូវទំហំលំហសេដ្ឋកិច្ចថ្មី ដោយកំណត់គោលដៅកំណើនអប្បបរមាពី ៨ ទៅ ១០% ជាពិសេសនៅតំបន់សេដ្ឋកិច្ចសំខាន់ៗ និងទីក្រុងធំៗដូចជាហាណូយ និងទីក្រុងហូជីមិញ។ ចាំបាច់ត្រូវបន្តអនុវត្តន៍យន្តការ គោលនយោបាយពិសេស និងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ ប្រសិនបើដំណោះ ស្រាយត្រូវបានអនុវត្តន៍យ៉ាងប្ដូរផ្ដាច់ និងស៊ីសង្វាក់គ្នាទាំងនៅថ្នាក់មជ្ឈិម និងមូលដ្ឋាន នោះ យើងនឹងសម្រេចបាននូវគោលដៅកំណើន ៨% ឡើងទៅក្នុងឆ្នាំ២០២៥ ជាពុំខាន”។
លោកស្រី Nguyen Thi Quyen Thanh សមាជិការដ្ឋសភានៃខេត្ត Vinh Long បានឲ្យដឹងថា៖ “វិធីសាស្រ្តចំពោះហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននាពេលថ្មីៗនេះ ក៏ជារបកគំហើញ មួយផងដែរ។ ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនមិនត្រូវបានវិនិយោគយ៉ាង ស៊ីសង្វាក់គ្នានិងទំនើបនោះ យើងនឹងមិនអាចទទួលបានលទ្ធផលដូចសព្វថ្ងៃនេះទេ។ នាពេលថ្មីៗនេះ យើងបានសម្ពោធគម្រោងសំខាន់ៗថ្នាក់ជាតិជាង ៨០ ដែលមានដើម ទុនសរុបជិត ១៥ ពាន់លានដុល្លារអាមេរិក ប៉ុន្តែអ្វីៗដ៏សំខាន់បំផុតនោះ គឺមិនមែនជា ចំនួនគម្រោង និងដើមទុនវិនិយោគនោះទេ ប៉ុន្តែជាវិធីសាស្ត្រថ្មី ជាមួយនឹងការស្រុះចិត្ត គំនិតគ្នានិងទំនុកចិត្តរបស់ប្រជាជាតិទាំងមូល”៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.