ព័ត៍មាន

អនុវត្តន៍យ៉ាងម៉ឺងម៉ាត់ការងារលើកលែងទោសវគ្គទី ២ ឆ្នាំ ២០២៥ ក្នុងឱកាសខួបលើកទី ៨០ ទិវាបុណ្យជាតិ

អនុវត្តន៍យ៉ាងម៉ឺងម៉ាត់ការងារលើកលែងទោសវគ្គទី ២ ឆ្នាំ ២០២៥ ក្នុងឱកាសខួបលើកទី ៨០ ទិវាបុណ្យជាតិ

(VOVWORLD) - ការលើកលែងទោស គឺជាគោលនយោបាយមនុស្សធម៌ពិសេសរបស់បក្ស និង រដ្ឋវៀតណាម។ ចាប់ពីឆ្នាំ ២០២១ មក មនុស្សជាង ៩២០០ នាក់ត្រូវបានលើកលែង ទោស ជាមួយនឹងអត្រាជនមិនរាងចាលដ៏ទាប។

ឧបនាយករដ្ឋមន្ត្រីប្រចាំការលោក Nguyen Hoa Binh ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ការលើកលែងទោសឆ្នាំ ២០២៥ ថ្លែងមតិដឹកនាំសន្និសីទ។ (រូបថត៖ VOV1)
នារសៀលថ្ងៃទី ៨ កក្កដា នៅទីក្រុងហាណូយ ក្រសួងនគរបាលវៀតណាម បានបើកសន្និសីទបូកសរុបការងារលើកលែងទោសក្នុងឱកាសថ្ងៃទី ៣០ មេសា និងអនុវត្តន៍សេចក្តីសម្រេចរបស់ប្រធានរដ្ឋស្តីពីការងារលើកលែងទោសវគ្គទី ២ ឆ្នាំ ២០២៥ ក្នុងឱកាសខួបលើកទី ៨០ ទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា (១៩៤៥-២០២៥)។
ថ្លែងមតិដឹកនាំសន្និសីទ ឧបនាយករដ្ឋមន្ត្រីប្រចាំការលោក Nguyen Hoa Binh ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ការលើកលែងទោសឆ្នាំ ២០២៥ បានស្នើឱ្យស្ថាប័ន នានា ដាក់ពង្រាយយ៉ាងឆាប់រហ័ស ស្របតាមបទប្បញ្ញត្តិ ធានាបាននូវការផ្សាយ ជាសាធារណៈ តម្លាភាព ប្រជាធិបតេយ្យ ចំមុខសញ្ញា ដោយមិនទុកឲ្យកើត មានករណីខុសឆ្គង ការធ្វេសប្រហែស ឬបំពានបទប្បញ្ញត្តិ។ ទន្ទឹមនឹងនោះ បង្កើនការ ឃោសនា និងជួយឧបត្ថម្ភអ្នកដែលត្រូវបានលើកលែងទោស ដើម្បីធ្វើសមាហរណកម្ម ឡើងវិញ អភិវឌ្ឍន៍សេដ្ឋកិច្ច និងមានលំនឹងជីវភាព។
ការលើកលែងទោស គឺជាគោលនយោបាយមនុស្សធម៌ពិសេសរបស់បក្ស និង រដ្ឋវៀតណាម។ ចាប់ពីឆ្នាំ ២០២១ មក មនុស្សជាង ៩២០០ នាក់ត្រូវបានលើកលែង ទោស ជាមួយនឹងអត្រាជនមិនរាងចាលដ៏ទាប៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.