ព័ត៍មាន

អ៊ុយក្រែនពន្យារស្ថានភាពជម្លោះ

អ៊ុយក្រែនពន្យារស្ថានភាពជម្លោះ

(VOVWORLD) - ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចុះហត្ថលេខាលើច្បាប់ពន្យារស្ថានភាពជម្លោះ និងអាជ្ញាកំណែនទូទៅក្នុងប្រទេសរយៈពេល ៩០ ថ្ងៃទៀត ចាប់ពីថ្ងៃទី ៨ ខែកុម្ភៈដល់ថ្ងៃទី ៩ ខែឧសភា។ សភាអ៊ុយក្រែនបានបោះឆ្នោតអនុម័តលើច្បាប់នេះពីមុននោះ។

ទាហានអ៊ុយក្រែនហ្វឹកហាត់នៅតំបន់ Mykolaiv នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៤។ រូបថត៖ ក្យូដូ/VNA

កាលពីថ្ងៃទី២៤ ខែមករា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសថា បានត្រៀមខ្លួនជាស្រេចជួបចរចាដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន។ កាលពីថ្ងៃទី៤ ខែកុម្ភៈ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានសម្ដែងថា បានត្រៀមខ្លួនជួបចរចាដោយផ្ទាល់ជាមួយមេដឹកនាំរុស្ស៊ី ប្រសិនបើគ្មានជម្រើសផ្សេង។ នៅខែតុលាឆ្នាំ ២០២២ ប្រធានាធិបតីលោក Volodymyr Zelensky បានចុះហត្ថលេខាលើក្រឹត្យមួយដែលមិនចរចាជាមួយរុស្ស៊ី ក្នុងរយៈពេលលោក Vladimir Putin ជាប្រមុខរដ្ឋនៃប្រទេសរុស្ស៊ី៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.