ព័ត៍មានអ៊ុយក្រែនប្រកាសពីកិច្ចព្រមព្រៀងសន្តិសុខប្រវត្តិសាស្ត្រជាមួយសហរដ្ឋអាមេរិកនៅទីក្រុងដាវ៉ូស
អ៊ុយក្រែនប្រកាសពីកិច្ចព្រមព្រៀងសន្តិសុខប្រវត្តិសាស្ត្រជាមួយសហរដ្ឋអាមេរិកនៅទីក្រុងដាវ៉ូស
ថ្ងៃសុក្រ, 14:21, 23/01/2026
VOV5
(VOVWORLD) - នៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសនៅថ្ងៃទី ២២ ខែមករាថា លោកបានឈានដល់កិច្ចព្រមព្រៀងដ៏សំខាន់មួយជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទាក់ទងនឹងការប្តេជ្ញាចិត្តក្នុងការធានាសន្តិសុខសម្រាប់ទីក្រុងគៀវ បន្ទាប់ពីជម្លោះជាមួយរុស្ស៊ីអាចបញ្ចប់។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចាប់ដៃគ្នាក្នុងកិច្ចប្រជុំមួយនៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លើកទី ៥៦ នៅទីក្រុង ដ៉ាវ៉ូស ប្រទេសស្វីស នៅថ្ងៃទី២២ខែមករា ឆ្នាំ ២០២៦ (រូបថត៖ ការិយាល័យសារព័ត៌មានរបស់ប្រធានាធិបតីអ៊ុយក្រែន/REUTERS) |
លោកហ្សេលេនស្គី បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងនេះត្រូវបានរចនាឡើងជាខែលផ្លូវច្បាប់ និងយោធាសម្រាប់អ៊ុយក្រែន ដោយមានគោលបំណងទប់ស្កាត់ការប៉ុនប៉ងបន្តជម្លោះនាពេលអនាគតណាមួយរបស់រុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនេះ នៅតែត្រូវឆ្លងកាត់ជំហានចុងក្រោយនៃការចុះហត្ថលេខាជាផ្លូវការរវាងមេដឹកនាំទាំងពីរ មុនពេលដាក់ជូនសភាអាមេរិក និងអ៊ុយក្រែនសម្រាប់ការផ្តល់សច្ចាប័ន។
នៅខាងសហរដ្ឋអាមេរិក ប្រធានាធិបតីលោក ដូណាល់ ត្រាំ បាននិយាយថា កិច្ចប្រជុំនេះមានភាពវិជ្ជមាន និងបានបញ្ជាក់ពីសារដែលបានផ្ញើទៅកាន់ប្រធានាធិបតីរុស្ស៊ីថា៖ «ជម្លោះត្រូវតែបញ្ចប់»។ ភាគីរុស្ស៊ីមិនទាន់ឆ្លើយតបទៅនឹងកិច្ចប្រជុំនេះនៅឡើយទេ៕
Tag:VOV / VOVworld / អ៊ុយក្រែន / ប្រកាស / កិច្ចព្រមព្រៀង / សន្តិសុខ / ប្រវត្តិសាស្ត្រ / សហរដ្ឋអាមេរិក / ទីក្រុងដាវ៉ូស