ព័ត៍មាន

អ៊ុយក្រែនស្នើឱ្យរុស្ស៊ីបន្តកិច្ចចរចាសន្តិភាពនៅសប្តាហ៍ក្រោយ

អ៊ុយក្រែនស្នើឱ្យរុស្ស៊ីបន្តកិច្ចចរចាសន្តិភាពនៅសប្តាហ៍ក្រោយ

(VOVWORLD) - ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសនាថ្ងៃទី ១៩ ខែកក្កដា ថា ទីក្រុងគៀវបានស្នើឱ្យទីក្រុងម៉ូស្គូរៀបចំកិច្ចចរចាសន្តិភាពថ្មីមួយនៅសប្តាហ៍ក្រោយក្នុងបរិបទដែលដំណើរការចរចាសំដៅដោះស្រាយជម្លោះរវាងភាគីទាំងពីរត្រូវបានជាប់គាំងតាំងពីដើមខែមិថុនា។

ទិដ្ឋភាពទូទៅនៃជុំទីពីរនៃការចរចាដោយផ្ទាល់រវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៥  (រូបថត៖ THX/TTXVN)

លោក Zelensky បានឲ្យដឹងថា សំណើពោលខាងលើត្រូវបានលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខនិងការពារជាតិអ៊ុយក្រែន Rustem Umerov លើកឡើង ហើយបានសង្កត់ធ្ងន់ថា សន្ទុះសម្រាប់ការចរចាចាំបាច់ត្រូវពង្រឹង។ លើសពីនេះ មេដឹកនាំអ៊ុយក្រែនក៏បានអះអាងជាថ្មីអំពីការត្រៀមខ្លួនរបស់ខ្លួនក្នុងការជួបដោយផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដោយពិចារណាលើចំណុចនេះចាំបាច់ដើម្បីធានា “សន្តិភាពយូរអង្វែង”។

មុននោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រកាសកាលពីថ្ងៃទី ១៧ ខែកក្កដាថា ទីក្រុងម៉ូស្គូកំពុងរង់ចាំសំណើពីទីក្រុងគៀវ ដើម្បីរៀបចំការចរចាជុំទីបី៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.