ព័ត៍មាន

រាត្រីទី ២ នៃ DIFF ២០២៥ - រំលេចដោយ "សិល្បៈច្នៃប្រឌិត"

រាត្រីទី ២ នៃ DIFF ២០២៥ - រំលេចដោយ "សិល្បៈច្នៃប្រឌិត"

(VOVWORLD) - ដោយប្រធានបទ “សិល្បៈច្នៃប្រឌិត” រាត្រីប្រកួតប្រជែងទីពីរនៃមហោស្រពកាំជ្រួចអន្តរជាតិ Da Nang – DIFF ២០២៥ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី៧ ខែមិថុនា) នៅទីក្រុង Da Nang។

ក្រុមចំនួនពីរគឺ Z121 Vina Pyrotech តំណាងទីពីរនៃប្រទេសវៀតណាម និងក្រុម Surex Firma Rodzinna មកពីប្រទេសប៉ូឡូញ បានចូលរួមក្នុងការសម្តែង។

ដោយប្រធានបទ "សេចក្តីប្រាថ្នាស្ទុះឈានទៅមុខ" ក្រុមវៀតណាមទី ២ មានការសម្តែងកំពូលដោយបង្ហាញពីដំណើរនៃទីក្រុង Da Nang ប្រទេស វៀតណាមពីអតីតកាលដល់បច្ចុប្បន្ន និងឆ្ពោះទៅអនាគត។ ចំណុចកំពូលគឺនៅពេលដែលមេឃនៃទីក្រុង Da Nang ភ្លឺចែងចាំងក្នុងពន្លឺនៃទង់ជាតិក្រហមជាមួយនឹងផ្កាយពណ៌លឿងនៃមាតុភូមិ រួមជាមួយនឹងរូបភាពនៃផ្កាឈូកពណ៌ស្វាយរីកនៅលើអាកាស។ លំហទាំងមូលនៃ DIFF យប់ទីពីរបានផ្ទុះឡើងជាមួយនឹងពណ៌និងចង្វាក់ភ្លេង “ដូចជាមានលោកអ៊ំហូក្នុងទិវាជ័យជំនះ”។ លោក Surex Firma Rodzinna តំណាងប្រទេសប៉ូឡូញបានធ្វើឱ្យមានការចាប់អារម្មណ៍ចំពោះការវិលត្រឡប់មក DIFF 2025 ជាមួយនឹងការសម្តែង "Dragon Love" ដែលពណ៌នាអំពីរឿងទេវកថានៅលើមេឃពេលយប់នៃទន្លេ Han ក្នុងទីក្រុង Da Nang។ ការសម្តែងបានបង្ហាញពីសារមនោសញ្ចេតនាអំពីសេចក្តីស្រឡាញ់ និងសេចក្តីប្រាថ្នាដើម្បីជំនះរាល់ភាពខុសប្លែកគ្នា ពិតចំពោះស្មារតីដែល DIFF តែងតែប្រាថ្នាចង់បាន។

យប់ទីបី នៃ DIFF ២០២៥ នឹងប្រព្រឹត្តិទៅនៅល្ងាចថ្ងៃទី ១៤  ខែមិថុនា រវាងក្រុមទាំងពីរកាណាដានិងចិន ជាមួយនឹងប្រធានបទ "ការធ្វើដំណើរតភ្ជាប់"៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.