ព័ត៍មាន

រីកសាយភាយសម្រស់វប្បធម៌ប្រពៃណីរបស់វៀតណាមនៅប្រទេសឡាវ

រីកសាយភាយសម្រស់វប្បធម៌ប្រពៃណីរបស់វៀតណាមនៅប្រទេសឡាវ

(VOVWORLD) - នាថ្ងៃទី១៩ ខែកុម្ភៈ (ថ្ងៃទី៣ នៃបុណ្យតេត) នៅវត្ត Phat Tich ក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅពិធីប្រគល់អំណោយសប្បុរសធម៌សម្រាប់ជនពិការ និងជនមានស្ថានភាពលំបាកដែលកំពុងរស់នៅ ទីក្រុងវៀងចន្ទន៍។

លោកស្រី Naly Sisoulith - ភរិយារបស់អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ - ប្រគល់អំណោយដល់ប្រជាជនមានស្ថានផាពលំបាក់ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ រូបថត៖ PV/VOV-Vientiane

អញ្ជើញចូលរួមពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោកង្វៀន មិញតឹម បានសង្កត់ធ្ងន់ថា វត្ត Phat Tich គឺជាទីសក្ការៈបូជារបស់សហគមន៍ជនវៀតណាមនៅឡាវ ដែលជានិមិត្តរូបនៃភាពជិតស្និទ្ធ និងភាពសុខដុមរមនារវាងព្រះពុទ្ធសាសនា និងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងឡាវ។ លោកក៏បានបញ្ជាក់ថា ស្ថានទូតវៀតណាមប្រចាំនៅឡាវជានិច្ចកាលយកចិត្តទុកដាក់ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគមន៍ជនវៀតណាមដែលរស់នៅ សិក្សា និងធ្វើការនៅប្រទេសឡាវ។

ពិធីប្រគល់អំណោយសប្បុរសធម៌សម្រាប់ជនពិការ និងជនមានស្ថានភាពលំបាកដែលកំពុងរស់នៅក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ រូបថត៖ PV/VOV-Vientiane

ព្រះតេជគុណ ធីច មិញក្វាង ព្រះចៅអធិការវត្ត Phat Tich មានសង្ឃដីការថា៖ “ការងារសប្បុរសធម៌សង្គម គឺជាស្ពានចងមេត្រីភាពមួយ ដើម្បីសហគមន៍ជនវៀតណាមនៅប្រទេសឡាវ យកចិត្តទុកដាក់គ្នាទៅវិញទៅមក និងរឹតចំណងមិត្តភាពឲ្យកាន់តែរឹងមាំ និងធានាថា សហគមន៍ជនវៀតណាមនៅប្រទេសឡាវតែងតែចងចាំថា ខ្លួនជាកុលបុត្រវៀតណាម”៕


This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.