ព័ត៍មាន

រកឃើញអ្នកដំណើរតែម្នាក់គត់នៅរស់រានមានជីវិតនៅលើយន្តហោះក្នុងគ្រោះមហន្តរាយអាកាសឥណ្ឌា

រកឃើញអ្នកដំណើរតែម្នាក់គត់នៅរស់រានមានជីវិតនៅលើយន្តហោះក្នុងគ្រោះមហន្តរាយអាកាសឥណ្ឌា

(VOVWORLD) - យោងតាមព័ត៌មានថ្មីៗពី អាជ្ញាធរឥណ្ឌា កាលពីយប់ថ្ងៃទី ១២ ខែមិថុនា មានតែអ្នកនៅរស់រានមានជីវិតម្នាក់គត់ ក្នុងចំណោមមនុស្សទាំងអស់ ២៤២ នាក់នៅលើយន្តហោះ Air India ជើងហោះហើរ AI-171 ដែលបានធ្លាក់ កាលពីរសៀលថ្ងៃទី ១២ ខែមិថុនា នៅក្នុងរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា។

អ្នកសំណាងដែលនៅរស់រានមានជីវិតគឺ Ramesh Viswashkumar អាយុ ៤០ ឆ្នាំ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ (រូបថត៖ Hindustan Times)

អ្នកសំណាងដែលនៅរស់រានមានជីវិតគឺលោក Ramesh Viswashkumar អាយុ ៤០ ឆ្នាំដែលបច្ចុប្បន្នកំពុងព្យាបាលនៅមន្ទីរពេទ្យ។

ដោយចែករំលែកជាមួយកាសែត Hindustan Times លោក Ramesh Viswashkumarc បាននិយាយថា ប្រហែល ៣២ វិនាទីបន្ទាប់ពីយន្តហោះបានហោះ គាត់បានឮសំឡេងផ្ទុះយ៉ាងខ្លាំង ហើយយន្តហោះបានចាប់ផ្តើមធ្លាក់។ អ្វីគ្រប់យ៉ាងបានកើតឡើងយ៉ាងលឿន ហើយគាត់មានការភ័យរន្ធត់យ៉ាងខ្លាំង ភ័យស្លន់ស្លោ ហើយនៅពេលដែលគាត់ភ្ញាក់ពីដំណេក គាត់បានឃើញសាកសពជាច្រើននៅជុំវិញខ្លួន មុនពេលត្រូវបានក្រុមអ្នកជួយសង្គ្រោះ បញ្ជូនទៅមន្ទីរពេទ្យ។ យោងតាមព័ត៌មានចុងក្រោយពីប៉ូលីស ពេលនេះចំនួនជនរងគ្រោះមានដល់ទៅជាង ២៩០ នាក់ រួមទាំងអ្នកដំណើរនៅលើយន្តហោះ និងមនុស្សនៅក្រោមដី។ អាជ្ញាធរបាននិយាយថា ចំនួនអ្នកស្លាប់អាចកើនឡើង ខណៈដែលក្រុមជួយសង្គ្រោះបន្តស្វែងរកកន្លែងកើតហេតុ។ នេះត្រូវបានគេចាត់ទុកថា ជាគ្រោះមហន្តរាយអាកាសចរណ៍ដ៏អាក្រក់បំផុតមួយក្នុងប្រទេសឥណ្ឌា ក្នុងរយៈពេលជិតពីរទសវត្សរ៍នេះ។

ភ្លាមៗបន្ទាប់ពីសោកនាដកម្មបានកើតឡើង នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានបញ្ជាក់ថា រដ្ឋាភិបាលនឹងធ្វើអ្វីគ្រប់បែបយ៉ាងដែលអាចធ្វើទៅបានដើម្បីគាំទ្រដល់អ្នកដែលរងផលប៉ះពាល់។

ក្នុងបម្រែបម្រួលថ្មីបំផុត អាជ្ញាធរឥណ្ឌាបានរកឃើញប្រអប់ខ្មៅរបស់យន្តហោះ Boeing 787 Dreamliner (លេខជើងហោះហើរ AI-171) របស់ក្រុមហ៊ុន Air India ដែលបានធ្លាក់។ អគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិលនៃប្រទេសឥណ្ឌានឹងវិភាគការកត់ត្រានៅក្នុងប្រអប់ខ្មៅនេះដើម្បីកំណត់ ពីមូលហេតុនៃគ្រោះថ្នាក់នេះ។ ទន្ទឹមនឹងនេះ ប្រអប់ខ្មៅទីពីរនៅផ្នែកខាងមុខនៃយន្តហោះ មិនទាន់ត្រូវបានរកឃើញនៅឡើយទេ៕  Le Dung - VOV នៅឥណ្ឌា

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.