ព័ត៍មាន

រលកវិទ្យុសំឡេងវៀតណាមផ្សព្វផ្សាយនូវចក្ខុវិស័យនិងបំណងប្រាថ្នាពីមហាសន្និបាតលើកទី១៤ របស់បក្ស

រលកវិទ្យុសំឡេងវៀតណាមផ្សព្វផ្សាយនូវចក្ខុវិស័យនិងបំណងប្រាថ្នាពីមហាសន្និបាតលើកទី១៤ របស់បក្ស

(VOVWORLD) - ដើម្បីជម្រាបជូនដល់មិត្តអ្នកស្តាប់ទាំងជាតិនិងអន្តរជាតិ អំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម នាព្រឹកថ្ងៃទី ២០ ខែមករា វិទ្យុសំឡេងវៀតណាមបានផ្សាយផ្ទាល់ពិធីបើកមហាសន្និបាតលើកទី ១៤ របស់បក្ស នៅលើប៉ុស្តិ៍វិទ្យុនិងគេហទំព័រព័ត៌មាន អនឡាញផ្សេងៗ រួមទាំង ប៉ុស្តិ៍ព័ត៌មាន (VOV1) និងប៉ុស្តិ៍ផ្សព្វផ្សាយកិច្ចការបរទេស (VOV5) ជាភាសាវៀតណាម សម្រាប់សហគមន៍ជនវៀតណាមនៅបរទេស។

អ្នកយកព័ត៌មានមកពីវិទ្យុសំឡេងវៀតណាម (VOV) កំពុងធ្វើការផ្សាយផ្ទាល់នៅក្នុងពិធីបើកមហាសន្និបាតលើកទី១៤ របស់បក្ស  (រូបថត៖ VOV1)

មុននោះ ចាប់ពីម៉ោង ៦ ដល់ម៉ោង ៨ ព្រឹក វិទ្យុសំឡេងវៀតណាមបានផ្សាយកម្មវិធីពិសេសមួយដែលមានប្រធានបទ "យុគសម័យថ្មី - ចក្ខុវិស័យថ្មី - មហិច្ឆតាដ៏អស្ចារ្យ" នៅលើរលក VOV1។

តាមដានស្តាប់សម័យបើកមហាសន្និបាតលើកទី១៤ របស់បក្ស តាមរយៈ រលកវិទ្យុសំឡេងវៀតណាម មិត្តអ្នកស្តាប់និងមិត្តអ្នកអានសុទ្ធតែរំពឹងថា មហាសន្និបាតនឹងដាក់ចេញគោលនយោបាយត្រឹមត្រូវ និងលេចធ្លោ ដែលបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍប្រទេសឱ្យកាន់តែឆាប់រហ័ស និងប្រកបដោយចីរភាពនាពេលអនាគត។

លោក ដូ ទៀនស៊ី អគ្គនាយកវិទ្យុសំឡេងវៀតណាម រាយការណ៍ជូនលោក ត្រឹន កឹម ទូ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងសមាជិកនៃអនុគណៈកម្មាធិការនៅទីតាំងផលិតនិងផ្សព្វផ្សាយខ្លឹមសាររបស់វិទ្យុសំឡេងវៀតណាម ដែលបម្រើមហាសន្និបាតលើកទី១៤ (រូបថត៖ VOV)

ទាក់ទងនឹងរបាយការណ៍ស្តីពីឯកសារ ដែលបានបង្ហាញជូនមហាសន្និបាត អ្នកជំនាញវប្បធម៌ សាស្ត្រាចារ្យរង លោកបណ្ឌិត ផាម ង៉ុក ទ្រុង អតីតសាស្ត្រាចារ្យនៅបណ្ឌិត្យសភាសារព័ត៌មាន និងផ្សព្វផ្សាយបានឲ្យដឹងថា៖ “មតិដឹកនាំទាំងនេះមានលក្ខណៈសង្ខេបណាស់ ដែលឆ្លុះបញ្ចាំងពីបទប្បញ្ញត្តិ បរានុម័ត និងការអភិវឌ្ឍបច្ចុប្បន្នរបស់ប្រទេសជាតិ។ លោកអគ្គលេខាបក្សលើកឡើងថា វប្បធម៌ត្រូវតែក្លាយជាមូលដ្ឋានគ្រឹះខាងស្មារតី ធនធាន និងកម្លាំងចលករនៃការអភិវឌ្ឍសង្គម។ ទាំងនេះគឺជាការយល់ដឹងថ្មីៗ ដែលដាក់វប្បធម៌នៅក្នុងទីតាំងត្រឹមត្រូវ និងសំខាន់”៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.