ព័ត៍មាន

រំលឹក​ខួបអនុស្សាវរីយ៍​ ៧០ឆ្នាំ នៃសន្និសីទអាស៊ី-អាហ្រ្វិក៖ គោលការណ៍ Bandung កាន់តែសម​ស្រប ក្នុង​បរិបទ​នៃបញ្ហា​សាកល្បង​ជាសកល

រំលឹក​ខួបអនុស្សាវរីយ៍​ ៧០ឆ្នាំ នៃសន្និសីទអាស៊ី-អាហ្រ្វិក៖ គោលការណ៍ Bandung កាន់តែសម​ស្រប ក្នុង​បរិបទ​នៃបញ្ហា​សាកល្បង​ជាសកល

(VOVWORLD) - កាលពីឆ្នាំ ១៩៥៥ សន្និសិទអាស៊ី-អាហ្រ្វិកលើកទីមួយបានប្រព្រឹត្តិទៅនៅទីក្រុង Bandung ដោយដាក់ចេញនូវគោលការណ៍ Bandung ចំនួន ១០ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការផ្លាស់ប្តូរដ៏ធំធេងនៅក្នុងផែនទីនយោបាយពិភពលោក បង្កើតបុព្វបទសម្រាប់ចលនាមិនចូលបក្សសម្ព័ន្ធនិងកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង ក្នុងប៉ុន្មានទសវត្សរ៍កន្លងទៅ។

នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី  ៧០ឆ្នាំនៃសន្និសីទអាស៊ី-អាហ្រ្វិក ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី ១៦ ខែមេសា អ្នកការទូត អ្នកជំនាញ និងអ្នកប្រាជ្ញអន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះ គោលការណ៍ Bandung ទាំង ១០ (ស្មារតី Bandung) ដែលបានលើកឡើងពីគោលការណ៍ស្នូលនៃសន្និសីទដូចជាសិទ្ធិស្វ័យសម្រេច ការគោរពអធិបតេយ្យភាពរបស់គ្នាទៅវិញទៅមក មិនឈ្លានពាននិងមិនជ្រៀតជ្រែក ជាពិសេសគឺស្មារតី "រស់នៅនិងអនុញ្ញាតឱ្យអ្នកដទៃរស់នៅ" (live and let live) ក៏ដូចជាការសន្យាចូលរួមជាសកលដោយផ្អែកលើសមភាពនិងការពឹងផ្អែកលើគ្នាទៅវិញទៅមក។ លោកបណ្ឌិត Marty Natalegawa អតីតរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី បានសង្កត់ធ្ងន់ថា៖ “សន្និសីទ Bandung បានផ្តល់គំនិតថ្មីអំពីរបៀបដែលប្រទេសនានាអាចដោះស្រាយការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ។ មុនពេលមានសន្និសីទ Bandung បណ្តាប្រទេសជឿជាក់ថា ចាំបាច់ត្រូវជ្រើសរើសភាគីម្ខាង។ នេះជាប្រការដែលសន្និសីទ Bandung ឡើងសំឡេងប្រឆាំងជំទាស់ ហើយជាលទ្ធផល ចលនាមិនចូលបក្សសម្ព័ន្ធបានកើតមក។ បណ្តាប្រទេសមានសិទ្ធិស្វ័យភាព និងសិទ្ធិស្វ័យសម្រេច”។

ជំនួបពិភាក្សាក្នុងពីធីអនុស្សាវរីយ៍ ៧០ឆ្នាំ នៃសន្និសីទ Bandung ក្នុងប្រទេសឥណ្ឌូនេស៊ី។ រូបថត៖ VOV

សារនៃសន្និសីទ Bandung នៅតែមានគុណតម្លៃសំខាន់ៗ ដើម្បីជួយដោះស្រាយនិងឆ្លើយតបទៅនឹងបញ្ហាសកល នាបច្ចុប្បន្ន។ ក្នុងបរិបទពិភពលោកនាបច្ចុប្បន្ន បណ្តាប្រទេសត្រូវចងចាំជានិច្ចនូវគោលការណ៍ Bandung ទាំង ១០ ក្នុងប្រព័ន្ធអន្តរជាតិ ព្រោះវាសមស្របនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.