ព័ត៍មាន

រណសិរ្សមាតុភូមិ កៀងគរ​ថវិកាជាង ៤.៧៤០ពាន់លានដុង ដើម្បីថែទាំបុណ្យតេត​សម្រាប់​ជនក្រីក្រ

រណសិរ្សមាតុភូមិ កៀងគរ​ថវិកាជាង ៤.៧៤០ពាន់លានដុង ដើម្បីថែទាំបុណ្យតេត​សម្រាប់​ជនក្រីក្រ

(VOVWORLD) - ក្នុងឱកាសបុណ្យតេតប្រពៃណីឆ្នាំ ម្សាញ់ សប្តស័ក ២០២៥ រណសិរ្សមាតុភូមិវៀតណាម ពីថ្នាក់មជ្ឈិមដល់ថ្នាក់មូលដ្ឋានបានកៀងគរថវិកា ជាមួយការឧបត្ថម្ភពីថវិការដ្ឋ ដើម្បីផ្តល់អំណោយដល់គ្រួសារក្រីក្រ លើបន្ទាត់ក្រីក្រ និងប្រជាជនក្នុងស្ថានភាពលំបាក នូវអំណោយជិត ៧,៩ លានកញ្ចប់ ដោយមានតម្លៃជាង ៤.៧៤០ ពាន់លានដុង (ជិត ១៨៩ លានដុល្លារ)។

ដោយមានស្មារតី “ដើម្បីជនក្រីក្រ - មិនទុកចោលនរណាម្នាក់នៅពីក្រោយឡើយ” គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមគ្រប់ជាន់ថ្នាក់និងអង្គការសមាជិកបានអនុវត្តក្នុងពេលដំណាលគ្នានូវសកម្មភាពជួយឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារមានគុណូបការៈ មុខសញ្ញាគាំពារសង្គម ពលករនិងកម្មករក្នុងស្ថានភាពលំបាក។ អំណោយនិងការចែករំលែកបានជួយដល់ជនក្រីក្រ និងជនមានស្ថានភាពលំបាក ទទួលអំណរបុណ្យតេតកាន់តែពេញលេញ និងកក់ក្តៅជាងមុន។

ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien និងតំណាងអង្គភាពពាក់ព័ន្ធ ជូនអំណោយដល់កម្មករ និយោជិត ក្នុងស្ថានភាពលំបាកនៅខេត្ត Ha Nam។ រូបថត៖ កាសែត Nhan Dan

លើសពីនេះ អង្គការសមាជិកមួយចំនួននៃរណសិរ្សមាតុភូមិវៀតណាមមានសកម្មភាពថែទាំងបុណ្យតេតសម្រាប់សមាជិកសហជីព។ ក្នុងនោះ សហព័ន្ធការងារវៀតណាមបានផ្តល់អំណោយដល់សមាជិកសហជីព និងកម្មករជាង ២៨ម៉ឺននាក់។ សមាគមកាកបាទក្រហមវៀតណាមបានរៀបចំចលនា "បុណ្យតេតសប្បុរសធម៌ " ឆ្នាំ ២០២៥ ដោយកៀងគរការជួយឧបត្ថម្ភអំណោយជាង ៥៦០.០០០កញ្ចប់; បានរៀបចំកម្មវិធីសួរសុខទុក្ខនិងផ្តល់អំណោយចំនួន ៤៦.៥៤០។ អគ្គនាយកដ្ឋាននយោបាយកងទ័ពប្រជាជនវៀតណាមបានដឹកនាំកងទ័ពទាំងមូលរៀបចំកម្មវិធីបុណ្យតេតយោធា-ប្រជាជន ជាង៣៥០ ក្នុងឆ្នាំ២០២៥។ សមាគមកសិករវៀតណាមគ្រប់ជាន់ថ្នាក់បានអំពាវនាវ កៀងគរ ជំនួយផ្នែកហិរញ្ញវត្ថុនិងអំណោយពីសហគញរាស អង្គការ បុគ្គល និងសប្បុរសជន រួមដៃគ្នាថែទាំបុណ្យតេត ជាមួយអំណោយជាង ១៩៣កញ្ចប់ ជូនដល់កសិករក្រីក្រ និងគ្រួសារជួបការលំបាក៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.