ព័ត៍មាន

របបយោធាមីយ៉ាន់ម៉ាបានប្រកាសកាន់ទុក្ខថ្នាក់​ជាតិ​រយៈពេល​មួយសប្តាហ៍ ខណៈដែល​ក្រុម​ជួយសង្គ្រោះនិងជំនួយហូរ​ចូលទីក្រុង Mandalay

របបយោធាមីយ៉ាន់ម៉ាបានប្រកាសកាន់ទុក្ខថ្នាក់​ជាតិ​រយៈពេល​មួយសប្តាហ៍ ខណៈដែល​ក្រុម​ជួយសង្គ្រោះនិងជំនួយហូរ​ចូលទីក្រុង Mandalay

(VOVWORLD) - របបយោធាមីយ៉ាន់ម៉ា នាថ្ងៃទី ៣១ មីនា បានប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី ៣១ ខែមីនា ដល់ថ្ងៃទី ៦ ខែមេសា ហើយបានបង្ហូតទង់ជាតិពាក់កណ្តាលដង ដើម្បីរំលឹកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះដោយគ្រោះរញ្ជួយដីដែលបានកើតឡើងនៅរសៀលថ្ងៃទី ២៨ ខែមីនា ដែលបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិ បណ្តាលឲ្យមនុស្សជាង ១៧០០ នាក់បានស្លាប់ រហូតមកដល់ពេលនេះ។

នៅថ្ងៃទីបី ចាប់តាំងពីគ្រោះរញ្ជួយដីបង្កការខូចខាតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រុមជួយសង្គ្រោះមកពីបណ្តាប្រទេសក្នុងតំបន់និងពិភពលោកកំពុងធ្វើដំណើរទៅកាន់ទីក្រុង Mandalay ដើម្បីជួយពង្រឹងកងកម្លាំងសម្រាប់ការរត់ប្រណាំងជាមួយពេលវេលា ដើម្បីស្វែងរកជនរងគ្រោះដែលមានសញ្ញានៃការរស់រានមានជីវិត។

ជំនួយឧបត្ថម្ភកំពុងត្រូវបានរៀបចំដើម្បីបញ្ជូនទៅមីយ៉ាន់ម៉ា ពីខេត្តយូណាន ប្រទេសចិន។ រូបថត៖ THX/TTXVN

នាថ្ងៃទី ៣១ មីនា កងទ័ពឥណ្ឌូណេស៊ីបានដាក់ពង្រាយកប៉ាល់មន្ទីរពេទ្យ ១ គ្រឿង យន្តហោះ Hercules ៣គ្រឿង និងឧទ្ធម្ភាគចក្រ ៤ គ្រឿង ដើម្បីគាំទ្រការឆ្លើយតបជាបន្ទាន់ក្នុងប្រទេសមីយ៉ាន់ម៉ា។

ប្រទេសថៃបានបញ្ជូនទាហានថៃចំនួន ៥៥ នាក់ រួមទាំងវេជ្ជបណ្ឌិតនិងក្រុមស្វែងរកនិងជួយសង្គ្រោះទៅកាន់ប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងការផ្គត់ផ្គង់ជំនួយដើម្បីជួយឧបត្ថម្ភជនរងគ្រោះដោយគ្រោះរញ្ជួយដី។ នេះជាក្រុមដំបូងនៃទាហាន១.០០០នាក់ដែលប្រទេសនេះបានដាក់ពង្រាយដើម្បីគាំទ្រប្រទេសជិតខាង។

នាថ្ងៃដដែល នាវាទ័ពជើងទឹកឥណ្ឌាពីរគ្រឿងដែលមានសមត្ថភាពផ្តល់ជំនួយមនុស្សធម៌និងសង្គ្រោះគ្រោះមហន្តរាយ (HADR) បានធ្វើដំណើរទៅកាន់ទីក្រុង Yangon ជាមួយនឹងការផ្គត់ផ្គង់ជំនួយចំនួន ៥២ តោន រួមទាំងទឹកផឹក ស្បៀងអាហារ និងថ្នាំពេទ្យ សម្លៀកបំពាក់និងសម្ភារៈសង្គ្រោះបន្ទាន់ផ្សេងទៀត។

ទន្ទឹមនឹងនេះ ជំនួយមនុស្សធម៌គ្រាអាសន្នដំបូងរបស់ប្រទេសចិនទៅកាន់ មីយ៉ាន់ម៉ា ត្រូវបានចាប់ផ្តើមដឹកជញ្ជូនពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំង។

នៅលើមូលដ្ឋានជាក់ស្តែង កងកម្លាំងជួយសង្គ្រោះកំពុងរត់ប្រណាំងជាមួយពេលវេលាដើម្បីស្វែងរកជនរងគ្រោះដែលមានសញ្ញានៃការរស់រានមានជីវិត ក្រោយរយៈពេលជាង ៧០ ម៉ោងបន្ទាប់ពីការរញ្ជួយដី។ យោងតាមក្រុមប្រឹក្សារដ្ឋបាលរបស់មីយ៉ាន់ម៉ា គិតត្រឹមថ្ងៃទី ៣០ ខែមីនា មនុស្ស ៣០០ នាក់នៅតែបាត់ខ្លួនក្នុងការរញ្ជួយដី ដែលបណ្តាល់ឲ្យមនុស្សប្រហែល ១.៧០០ នាក់ បានស្លាប់ និងមនុស្ស ៣.៤០០ នាក់រងរបួស៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.