ព័ត៍មាន

រដ្ឋ​សភាលីប៊ីអនុម័តច្បាប់ផ្សះផ្សាជាតិ

រដ្ឋ​សភាលីប៊ីអនុម័តច្បាប់ផ្សះផ្សាជាតិ

(VOVWORLD) - កាលពីថ្ងៃទី ៧ ខែមករា សភាតំណាងរាស្រ្តលីប៊ីដែលមានមូលដ្ឋាននៅ ភាគខាងកើតបានអនុម័តលើច្បាប់ផ្សះផ្សាជាតិដោយទទួលបានសម្លេងកាំទ្រភាគច្រើន។ នៅក្នុងសេចក្តីប្រកាសមួយ អ្នកនាំពាក្យសភាតំណាងរាស្រ្តលីប៊ី លោក Abdullah Blehig នៅក្នុងសម័យប្រជុំមួយ បានឲ្យដឹងថា សមាជិកសភាបានពិភាក្សា អំពីច្បាប់ច្បាប់ផ្សះផ្សាជាតិ។

បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សា និងធ្វើការពិចារណា លើបទប្បញ្ញត្តិនៃច្បាប់នេះ សភាតំណាងរាស្រ្តបានអនុម័តច្បាប់ផ្សះផ្សាជាតិ ដោយសំឡេងភាគច្រើន។

នៅខែមិថុនាឆ្នាំ ២០២២ ក្រុមប្រឹក្សាប្រធានាធិបតីលីប៊ីដែលមានមូលដ្ឋាន នៅភាគខាងលិចបានប្រកាសពីចក្ខុវិស័យយុទ្ធសាស្ត្ររបស់ខ្លួនសម្រាប់ការផ្សះផ្សាជាតិ។ គណៈកម្មាធិការច្បាប់ដែលត្រូវបានតែងតាំងដោយក្រុមប្រឹក្សា ប្រធានាធិបតីបានចាប់ផ្តើមពថងក្រង់ង្រៀងច្បាប់ផ្សះផ្សាជាតិនៅចុងឆ្នាំ ២០២២ ហើយបានបង្ហើយនៅខែកុម្ភៈ ឆ្នាំ ២០២៤។ ថ្មីៗនេះ នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ប្រធានក្រុមប្រឹក្សាប្រធានាធិបតីលីប៊ី លោក Mohamed Menfi បានអំពាវនាវឲ្យប្រធានសភាតំណាងរាស្រ្ត លោក Aguila Saleh ដើម្បីអនុម័តសេចក្ដីព្រាងច្បាប់ផ្សះផ្សាជាតិ "ដោយគ្មានការធ្វើវិសោធនកម្មលើណាមួយ"ឡើយ ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.