ព័ត៍មាន

រដ្ឋាភិបាលប្តេជ្ញាទប់ស្កាត់មិនឲ្យកើតឡើងអត្រាពន្ធទៅវិញទៅមកចំនួន ៤៦% ឡើយ

រដ្ឋាភិបាលប្តេជ្ញាទប់ស្កាត់មិនឲ្យកើតឡើងអត្រាពន្ធទៅវិញទៅមកចំនួន ៤៦% ឡើយ

(VOVWORLD) - នាព្រឹកថ្ងៃទី២០ មិថុនា ក្នុងក្របខ័ណ្ឌនៃសម័យសួរដេញដោល និងឆ្លើយសំណួរដេញដោលនៅសម័យប្រជុំលើកទី៩ នៃរដ្ឋ សភានីតិកាលទី១៥ ឧបនាយករដ្ឋមន្ត្រីលោក Nguyen Hoa Binh តាងនាមនាយករដ្ឋមន្ត្រីបង្ហាញរបាយការណ៍បកស្រាយ និងឆ្លើយសំណួរ ដេញដោលរបស់សមាជិករដ្ឋសភា។

ឧបនាយករដ្ឋមន្ត្រី លោក Nguyen Hoa Binh អញ្ជើញឆ្លើយសំណួរដេញដោល  (រូបថត៖ quochoi.vn)

ខ្លឹមសារដែលសមាជិករដ្ឋសភាចាប់អារម្មណ៍គឺ ដំណោះស្រាយជំរុញកំណើនសេដ្ឋកិច្ចក្នុងប៉ុន្មានខែចុងក្រោយនៃឆ្នាំ; ការគាំទ្រសម្រាប់អាជីវកម្មប្រ ឈមមុខនឹងការប្រែប្រួលទីផ្សារ; ដំណោះស្រាយដើម្បីលុបបំបាត់ការលំបាកនៅពេលអនុវត្តអាជ្ញាធរមូលដ្ឋានពីរកម្រិត។ ជាពិសេស ទាក់ទិននឹងបញ្ហាអត្រាពន្ធទៅវិញទៅមករបស់អាមេរិកសម្រាប់វៀតណាម និងផល ប៉ះពាល់នៃគោលនយោបាយនេះ ឧបនាយករដ្ឋមន្ត្រីលោក Nguyen Hoa Binh បានអះអាងថា រដ្ឋាភិបាលបានប្តេជ្ញាចិត្តទប់ស្កាត់មិនឲ្យកើតឡើងអត្រាពន្ធទៅវិញទៅមកចំនួន ៤៦% នៅឡើយ។

“ក្រុមការងាររបស់រដ្ឋាភិបាលកំពុងចរចាយ៉ាងសកម្ម។ ប៉ុន្តែ យើងក៏ត្រូវមានយុទ្ធសាស្ត្ររយៈពេលវែងផងដែរ។ រដ្ឋាភិបាលបានម្ចាស់ការក្នុងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ លើកកម្ពស់គុណសម្បត្តិនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលបានចុះហត្ថលេខាជាមួយប្រទេសមួយចំនួន។ យើងមិនត្រឹមតែពឹងផ្អែកលើទីផ្សារតែមួយប៉ុណ្ណោះទេ ប៉ុន្តែត្រូវបង្កើនការផ្លាស់ប្តូរទំនិញនាំចេញ និងដំណើរការកាន់តែស៊ីជម្រៅ។ ជាមួយនឹងការធ្វើពិពិធកម្មទីផ្សារ និងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច វៀតណាមក៏អាចទប់ទល់នឹងការប្រែប្រួលដែលមិនអាចទាយទុកជាមុនបាន។ ក្នុងករណីមានហានិភ័យ រដ្ឋាភិបាលក៏នឹងត្រៀមខ្លួនជាស្រេចជាមួយនឹងដំណោះស្រាយពន្ធ ជួយដល់អាជីវកម្ម រួមចំណែកជួយដោះស្រាយការលំបាកសម្រាប់អាជីវកម្ម”។

ទិដ្ឋភាពទូទៅនៃវគ្គសួរសំណួរ និងចម្លើយ (រូបថត៖ quochoi.vn)

ឆ្លើយតបនឹងសំណួររបស់គណៈប្រតិភូអំពីដំណោះស្រាយសំខាន់ៗ ដើម្បីធានាថា ក្បាលម៉ាស៊ីនអាជ្ញាធរពីរកម្រិត  ដំណើរការប្រកបដោយប្រសិទ្ធ ភាព និងរលូនក្នុងលក្ខខណ្ឌថ្មី ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh បានឲ្យដឹងថា រដ្ឋាភិបាលបានកសាងប្រព័ន្ធអនុក្រឹត្យ បង្កើនវិមជ្ឈការ វិសហមជ្ឈការសម្រាប់មូលដ្ឋាន និងធ្វើសមកាលកម្មនូវដំណោះស្រាយផ្សេងៗ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.