ព័ត៍មាន

រដ្ឋាភិបាលប្តេជ្ញាខិតខំប្រឹងប្រែងអនុវត្តន៍ប្រកបដោយជោគជ័យផែនការឆ្នាំ ២០២៥

រដ្ឋាភិបាលប្តេជ្ញាខិតខំប្រឹងប្រែងអនុវត្តន៍ប្រកបដោយជោគជ័យផែនការឆ្នាំ ២០២៥

(VOVWORLD) - នាព្រឹកថ្ងៃទី៨ ខែមករា សន្និសីទបូកសរុបការងារឆ្នាំ២០២៤ និងដាក់ពង្រាយភារកិច្ចឆ្នាំ២០២៥ របស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ដែលប្រព្រឹត្តទៅនៅទីស្នាក់ការរដ្ឋាភិបាល ក្រោមការដឹកនាំរបស់អគ្គលេខាបក្ស លោកតូ ឡឹម ប្រធានរដ្ឋ លោកលឿង គឿង នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញនិងប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញថ្លែងមតិក្នុងសន្និសិទ  (រូបថត៖ Duong Giang/TTXVN)

បន្ទាប់ពីបានស្តាប់មតិ និងបទបង្ហាញនៅឯសន្និសីទនោះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានវាយតម្លៃថា ស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ ២០២៤ មានការស្ទុះងើបឡើងវិញដ៏វិជ្ជមាន។ លទ្ធផលនៃកំណើន GDP បានជួយបង្កើនទំហំ និងចំណាត់ថ្នាក់ GDP របស់វៀតណាម បង្កើនប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ និងបង្កើនផលិតភាពការងារ។

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ថា ឆ្នាំ ២០២៥ គឺជាឆ្នាំចុងក្រោយអនុវត្តន៍ផែនការ ៥ ឆ្នាំ ២០២១ - ២០២៥ ដូច្នេះ វៀតណាមត្រូវពិនិត្យមើលឡើងវិញនូវគោលដៅនិងភារកិច្ចរយៈពេល ៥ ឆ្នាំទាំងមូល ដើម្បីពង្រីកនិងបំពេញឲ្យបានល្អថែមទៀត គោលដៅដែលសម្រេចបាននិងលើសពីផែនការបានដាក់ចេញ...។

លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើភារកិច្ច និងដំណោះស្រាយសំខាន់ៗមួយចំនួនសម្រាប់ឆ្នាំ២០២៥។ ដូច្នោះហើយ ផ្តល់អាទិភាពលើកការជំរុញកំណើនដែលផ្សាភ្ជាប់នឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា និងការធានាឱ្យមានតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច; ផ្តោតលើការបណ្តុះបណ្តាលនិងអភិវឌ្ឍធនធានមនុស្ស ជាពិសេសធនធានមនុស្សគុណភាពខ្ពស់; ជំរុញកិច្ចការបរទេសនិងសមាហរណកម្មអន្តរជាតិ រក្សាបរិយាកាសសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ ដើម្បីកសាងប្រទេសជាតិ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.