ព័ត៍មាន

រដ្ឋាភិបាលអន្តរកាលស៊ីរីស្តារឡើងវិញនូវបូរណភាពទឹកដី ធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួន

រដ្ឋាភិបាលអន្តរកាលស៊ីរីស្តារឡើងវិញនូវបូរណភាពទឹកដី ធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួន

(VOVWORLD) - កាលពីថ្ងៃទី ៨ ខែមករា ប្រមុខការទូតនៃរដ្ឋាភិបាលអន្តរកាលស៊ីរី លោក Asaad Hassan al-Shibani បានសន្យាថា នឹងស្ដារឡើងវិញនូវបូរណភាពទឹកដីរបស់ប្រទេសនេះ និងធានាការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួន រយៈពេលមួយខែបន្ទាប់ពីរដ្ឋាភិបាលរបស់អតីតប្រធានាធិបតី Bashar al-Assad ត្រូវបានផ្តួលរំលំ។

នៅក្នុងសេចក្តីប្រកាសរំលឹកខួបមួយខែនៃការផ្លាស់ប្តូរអំណាចនៅក្នុងប្រទេសស៊ីរី លោក Asaad Hassan al-Shibani បានប្រកាស ថា "សុភមង្គលរបស់យើងនឹងមិនពេញលេញនោះទេ រហូតដល់ពេលដែលប្រទេសស៊ីរីត្រូវបានបង្រួបបង្រួម ហើយអ្នកជម្លៀសចេញនិងជនភៀសខ្លួនអាចវិលត្រឡប់មកផ្ទះវិញ"។

ប្រមុខការទូតនៃរដ្ឋាភិបាលអន្តរកាលនៅស៊ីរី លោក Asaad Hassan al-Shibani។ រូបថត៖ THX/TTXVN

សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានកាយវិការការទូតជាបន្តបន្ទាប់ដោយរដ្ឋាភិបាលអន្តរកាលស៊ីរី ស្វែងរកការគាំទ្រក្នុងតំបន់ និងអន្តរជាតិ បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលរបស់អតីតប្រធានាធិបតី លោក Bashar Al-Assad កាលពីចុងឆ្នាំទៅមិញ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.