ព័ត៍មាន

រដ្ឋាភិបាលស្នើយន្តការនិងគោលនយោបាយពិសេសសម្រាប់វិនិយោគលើការសាងសង់គម្រោងថាមពលនុយក្លេអ៊ែរនីញធួន

រដ្ឋាភិបាលស្នើយន្តការនិងគោលនយោបាយពិសេសសម្រាប់វិនិយោគលើការសាងសង់គម្រោងថាមពលនុយក្លេអ៊ែរនីញធួន

(VOVWORLD) - នាព្រឹកថ្ងៃទី ១៤ កុម្ភៈ នៅវិមានរដ្ឋសភា (ហាណូយ) ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំវិសាមញ្ញលើកទី ៩ នៃរដ្ឋសភានីតិកាលទី ១៥ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក ង្វៀន ហុង យៀន បានបង្ហាញរបាយការណ៍ស្តីពីយន្តការ និងគោលនយោបាយពិសេសសម្រាប់វិនិយោគលើការសាងសង់គម្រោងថាមពលនុយ ក្លេអ៊ែរ និញ ធួន។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក ង្វៀន ហុង យៀន បង្ហាញរបាយការណ៍ស្តីពីយន្តការ និងគោលនយោបាយជាក់ស្តែងសម្រាប់វិនិយោគលើការសាងសង់គម្រោងថាមពលនុយក្លេអ៊ែរ និញ ធួន (រូបភាព៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋសភា)

យន្តការគោលនយោបាយជាក់ស្តែងដែលបានស្នើឡើង ទាក់ទងនឹងបញ្ហាមួយចំនួនដូចជា៖ ការអនុញ្ញាតឱ្យអនុវត្តការងារក្នុងពេលដំណាលគ្នាលើ ការចរចា និងកិច្ចព្រមព្រៀងជាមួយដៃគូស្របជាមួយនឹងដំណើរការរៀបចំឯកសារ និងអនុម័តការកែសម្រួលគោលនយោបាយវិនិយោគ និងអនុម័តគម្រោង វិនិយោគ; យន្តការស្តីពីផែនការហិរញ្ញវត្ថុ និងការរៀបចំដើមទុនសម្រាប់ការអនុវត្តគម្រោង; យន្តការ និងគោលនយោបាយសម្រាប់ខេត្តនិញ ធួន...។ រដ្ឋមន្ត្រី លោក ហ្វៀន ហុង យៀនបានសង្កត់ធ្ងន់ថា៖  “នេះគឺជាគម្រោងដ៏សំខាន់ជាពិសេស ជាមួយនឹងបច្ចេកវិទ្យាស្មុគ្រស្មាញ ដែលគ្រប់គ្រងដោយប្រទេសមួយចំនួនប៉ុណ្ណោះ ដែលទាមទារទុនវិនិយោគដ៏ធំនិងត្រូវបានបណ្តាក់ ទុនជាលើកដំបូងនៅក្នុងប្រទេសវៀតណាម។ ដូច្នេះ ចាំបាច់ត្រូវមានយន្តការគោលនយោបាយជាក់ស្តែង ដើម្បីពន្លឿនវឌ្ឍនភាព និងកាត់បន្ថយរយៈពេលអនុវត្ត”។

យន្តការ និងគោលនយោបាយជាក់ស្តែងសម្រាប់គម្រោងថាមពលនុយ ក្លេអ៊ែរ និញ ធួននឹងត្រូវបានគណៈប្រតិភូពិភាក្សាជាក្រុមនៅថ្ងៃសៅរ៍ (ថ្ងៃទី ១៥ ខែកុម្ភៈ) និងនៅសាលប្រជុំនៅដើមសប្តាហ៍ក្រោយ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.