ព័ត៍មាន

រដ្ឋមន្ត្រីការពារជាតិ​ណាតូ ជួបប្រជុំគ្នាដើម្បីពិភាក្សាលើគោលដៅ​ចំណាយលើវិស័យការពារជាតិ និងការឧបត្ថម្ភសម្រាប់អ៊ុយក្រែន

រដ្ឋមន្ត្រីការពារជាតិ​ណាតូ ជួបប្រជុំគ្នាដើម្បីពិភាក្សាលើគោលដៅ​ចំណាយលើវិស័យការពារជាតិ និងការឧបត្ថម្ភសម្រាប់អ៊ុយក្រែន

(VOVWORLD) - នាថ្ងៃទី ១៥ ខែតុលា សន្និសីទរដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានបើកជាផ្លូវការនៅទីក្រុងប្រ៊ុចសែល (បែលហ្សិក)។

នេះគឺជាកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូងនៃសម្ព័ន្ធភាពនេះ ចាប់តាំងពីកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុងឡាអេ (ហូឡង់) កាលពីខែមិថុនា ឆ្នាំ ២០២៥មក ដោយគូសសញ្ញាជំហានបន្ទាប់ក្នុងការអនុវត្តរបៀបវារៈយុទ្ធសាស្ត្ររបស់ប្លុក។

កិច្ចប្រជុំនេះប្រមូលផ្តុំនូវរដ្ឋមន្ត្រីការពារជាតិនៃប្រទេសជាសមាជិក និងរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth ដោយផ្តោតលើខ្លឹមសារសំខាន់ៗចំនួនបី៖ ការចំណាយថវិការលើវិស័យការពារជាតិរហូតដល់ឆ្នាំ ២០៣៥ គោលនយោបាយឧបត្ថម្ភយោធាសម្រាប់អ៊ុយក្រែន និងការលើកកម្ពស់សមត្ថភាពការពារដែនអាកាសរួមរបស់សម្ព័ន្ធភាពនេះ។

សំណើបង្កើនការចំណាយថវិការលើវិស័យការពារជាតិដល់ ៥% នៃ GDP នៅឆ្នាំ ២០៣៥ ត្រូវបានចាត់ទុកជាប្រធានបទសំខាន់មួយនៃសន្និសីទ។ ប្រទេសសមាជិកភាគច្រើនបានបង្ហាញការគាំទ្រចំពោះគោលដៅនេះ ប៉ុន្តែប្រទេសអេស្ប៉ាញត្រូវបានចាត់ទុកថា មិនបានចូលរួមការសន្យានេះទេ។ នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez បានបញ្ជាក់ថា ទីក្រុង Madrid នៅតែរក្សាតួនាទីសកម្មក្នុងសម្ព័ន្ធភាព ខណៈដែលបានសង្កត់ធ្ងន់ថា ការមិនបង្កើនការចំណាយលើវិស័យការពារជាតិ មិនមានន័យថា កាត់បន្ថយទំនួលខុសត្រូវក្នុងការរួមវិភាគទាននោះទេ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.