ព័ត៍មាន

រដ្ឋមន្ត្រីការបរទេស ឡេហ័យជុង ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន

រដ្ឋមន្ត្រីការបរទេស ឡេហ័យជុង ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន នាថ្ងៃទី ២៨ ខែមករា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក ឡេ ហ័យជុង បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ក្រៅផ្លូវការបើកចំហ នៅថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន អំពីការអនុវត្តកិច្ចព្រមព្រៀង ៥ ចំណុច ស្តីពីប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាធ្វើកិច្ចប្រជុំទ្វេភាគីជាមួយបណ្តារដ្ឋមន្ត្រីការបរទេសអាស៊ាន។

រដ្ឋមន្ត្រីការបរទេស ឡេហ័យជុង ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន។ រូបថត៖ Pham Ha/VOV

ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ រដ្ឋមន្ត្រីការបរទេសអាស៊ានបានចែករំលែកការវាយតម្លៃអំពីស្ថានភាពនៅមីយ៉ាន់ម៉ា និងក៏ដូចជាការបោះឆ្នោតរបស់មីយ៉ានម៉ានាពេលថ្មីៗនេះ។ បណ្តារដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀង ៥ ចំណុចនៅតែជាក្របខ័ណ្ឌតម្រងទិសសំខាន់របស់អាស៊ាន ក្នុងការគាំទ្រប្រទេសមីយ៉ាន់ម៉ាដោះស្រាយបញ្ហាបច្ចុប្បន្ន។ ថ្លែងនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ រដ្ឋមន្ត្រីការបរទេស លោក ឡេ ហ័យជុង បានវាយតម្លៃពីតួនាទីដ៏សំខាន់ និងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានអស់រយៈពេល ៥ឆ្នាំកន្លងទៅ ក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀង ៥ ចំណុច  ដោយសង្កត់ធ្ងន់ថា វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រធានអាស៊ានហ្វីលីពីន និងប្រទេសសមាជិកដទៃទៀត ដើម្បីស្នើគំនិតផ្តួចផ្តើមនិងពិចារណាលើវិធានការថ្មីៗ ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀង៥ចំណុច ដោយផ្អែកលើការវិវត្តនាពេលថ្មីៗនេះក្នុងប្រទេសមីយ៉ាន់ម៉ា។

រដ្ឋមន្ត្រីការបរទេសលោក ឡេ ហ័យជុង ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំ។ រូបថត៖ Pham Ha/VOV

ក្នុងឱកាសនេះ នាថ្ងៃទី ២៨ ខែមករា រដ្ឋមន្ត្រីការបរទេសលោក ឡេ ហ័យជុង បានជួបជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន  រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោកស្រី Maria Theresa Lazaro រដ្ឋមន្ត្រីការបរទេសថៃលោក Sihasak Phuangketkeow  និងរដ្ឋមន្ត្រីទីពីរនៃក្រសួងការបរទេសប្រ៊ុយណេ លោក Dato Erywan Pehin Yusof៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.