ព័ត៍មាន

រដ្ឋមន្ត្រីការបរទេសអាមេរិក និងរុស្ស៊ីពិភាក្សាអំពីជំហានបន្ទាប់សម្រាប់បញ្ហាអ៊ុយក្រែន

រដ្ឋមន្ត្រីការបរទេសអាមេរិក និងរុស្ស៊ីពិភាក្សាអំពីជំហានបន្ទាប់សម្រាប់បញ្ហាអ៊ុយក្រែន

(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Tammy Bruce បាននិយាយថា រដ្ឋមន្រ្តីការបរទេសទាំងពីរ "បានឯកភាពបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារបណ្តាញទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី"។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio សន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov។ (រូបថត៖ TTXVN)

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី ១៥ ខែមីនា ដើម្បីពិភាក្សាអំពីដំណាក់កាលបន្ទាប់ក្នុងការចរចាសំដៅបញ្ឈប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន។

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Tammy Bruce បាននិយាយថា រដ្ឋមន្រ្តីការបរទេសទាំងពីរ "បានឯកភាពបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារបណ្តាញទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី"។ សេចក្តីជូនដំណឹងមិនផ្តល់ព័ត៌មានលម្អិតអំពីពេលវេលាចាប់ផ្ដើមជុំបន្ទាប់នៃកិច្ចចរចារវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ដែលអារ៉ាប៊ីសាអូឌីតធ្វើជាម្ចាស់ផ្ទះនោះទេ។

យោងតាមសេចក្តីជូនដំណឹង លោករដ្ឋមន្ត្រីការបរទេស Rubio ក៏បានធ្វើបច្ចុប្បន្នភាពដល់លោករដ្ឋមន្ត្រីការបរទេស Lavrov អំពីប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ា ដែលកងទ័ពអាមេរិកបានធ្វើការវាយប្រហារកាលពីថ្ងៃទី ១៥ ខែមីនា តម្រង់ទៅលើគោលដៅនៃក្រុមប្រដាប់អាវុធ Houthi នៅយេម៉ែន៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.