ព័ត៍មានរដ្ឋមន្ត្រីក្រសួងការពារជាតិចិន អញ្ជើញមកដល់វៀតណាម ដើម្បីចូលរួមសកម្មភាពក្នុងជំនួបប្រាស្រ័យមិត្តភាពការពារព្រំដែន
រដ្ឋមន្ត្រីក្រសួងការពារជាតិចិន អញ្ជើញមកដល់វៀតណាម ដើម្បីចូលរួមសកម្មភាពក្នុងជំនួបប្រាស្រ័យមិត្តភាពការពារព្រំដែន
ថ្ងៃព្រហស្បតិ៍, 15:35, 17/04/2025
VOV5
(VOVWORLD) - បន្តកម្មវិធីជំនួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម-ចិន លើកទី៩ នាព្រឹកថ្ងៃទី១៧ ខែមេសា នៅខេត្ត Lang Son នាយឧត្តមនាវី Dong Jun រដ្ឋមន្ត្រីក្រសួងការពារជាតិចិន និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិចិន បានអញ្ជើញមកកាន់វៀតណាម ដើម្បីចូលរួមសកម្មភាពក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យ។
រដ្ឋមន្ត្រី Phan Van Giang បានទទួលស្វាគមន៍រដ្ឋមន្ត្រី Dong Jun ។ ប្រភព៖ qndn.vn |
នាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ចជាផ្លូវការ នាយឧត្តមនាវី Dong Jun និងសមាជិកគណៈប្រតិភូ។
រដ្ឋមន្ត្រី Phan Van Giang បានទទួលស្វាគមន៍រដ្ឋមន្ត្រី Dong Jun ។ ប្រភព៖ qndn.vn |
នៅក្នុងកម្មវិធីនេះ នៅប្រទេសវៀតណាម បានប្រព្រឹត្តទៅសកម្មភាពរួមមាន៖ ពិធីទទួលស្វាគមន៍គណៈប្រតិភូចិន; ការដាំដើមឈើមិត្តភាព; ទស្សនាសាលាបឋមសិក្សា Dong Dang និងចូលរួមពិធីកាត់ខ្សែបូរសម្ភោជអគារពហុមុខងារ; ទស្សនាប៉ូស្ត៍ការពារព្រំដែននៅច្រកទ្វារព្រំដែនអន្តរជាតិ Huu Nghi; ទស្សនាឧទ្យានឡូជីស្ទិករបស់សារជីវកម្មឧស្សាហកម្ម - ទូរគមនាគមន៍យោធា; កិច្ចប្រជុំពិភាក្សា និងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួន។