ព័ត៍មាន

រួមដៃគ្នាអភិវឌ្ឍន៍វិស័យឡូហ្ស៊ីស្ទិកពិភពលោកបៃតង ឌីជីថល ឆ្លាតវៃនិងនិរន្តរភាព

រួមដៃគ្នាអភិវឌ្ឍន៍វិស័យឡូហ្ស៊ីស្ទិកពិភពលោកបៃតង ឌីជីថល ឆ្លាតវៃនិងនិរន្តរភាព

(VOVWORLD) - រួមដៃគ្នាដើម្បីអភិវឌ្ឍន៍វិស័យឡូហ្ស៊ីស្ទិកសកលបៃតង ឌីជីថល ឆ្លាតវៃនិងនិរន្តរភាព តាមនោះជំរុញសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងចំណោមបណ្តាប្រទេស។ នេះជាសារដែលបាននាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ គូសបញ្ជាក់ក្នុងសម័យប្រជុំពេញអង្គនៃមហាសន្និបាតពិភពលោកសហភាពនៃបណ្តាសមាគមទទួល-ប្រគល់និងដឹកជញ្ចូនអន្តរជាតិ - FIATA World Congress 2025 ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ៨ តុលា នៅទីក្រុងហាណូយ។

សម័យប្រជុំពេញអង្គនៃមហាសន្និបាត FIATA ពិភពលោកឆ្នាំ ២០២៥។ រូបថត៖ VOV

ថ្លែងមតិក្នុងអង្គសន្និបាត នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញបានលើកច្បាស់ថា ក្នុងបរិបទបច្ចុប្បន្នដែលឡូហ្ស៊ីស្ទិកកំពុងបញ្ជាក់យ៉ាងខ្លាំងនូវតួនាទីរបស់ខ្លួនជា “សរសៃឈាម” នៃសេដ្ឋកិច្ច ដែលជាស្ពានរវាងផលិតកម្ម ចរាចរ ការចែកចាយ និងការប្រើប្រាស់។ ក្នុងនាមជាប្រទេសមួយស្ថិតនៅតាមខ្សែដឹកជញ្ជូនផ្លូវសមុទ្រ និងអាកាសចរណ៍អន្តរជាតិ ដែលមានឆ្នេរសមុទ្រប្រវែងជាង ៣.២០០ គីឡូម៉ែត្រ ប្រព័ន្ធកំពង់ផែសមុទ្រ អាកាសយានដ្ឋាន និងច្រកព្រំដែនសម្បូរបែប វៀតណាមកំណត់ឡូហ្ស៊ីស្ទិកជាកត្តាជំរុញកំណើនមួយ ក្នុងចំណោមកត្តាសំខាន់ក្នុងការតភ្ជាប់វិស័យផលិតកម្ម មូលដ្ឋាន និងតភ្ជាប់វៀតណាមជាមួយពិភពលោក។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ។ រូបថត៖ VOV

ដោយសង្កត់ធ្ងន់លើស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការ លើកកំពស់ពហុភាគីនិយម តភ្ជាប់សេដ្ឋកិច្ច តាមនោះ ជំរុញសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអំពាវនាវឱ្យភាគីទាំងអស់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យចំនួន ៥៖ “ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថលក្នុងឡូហ្ស៊ីស្ទិក; ជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍឡូហ្ស៊ីស្ទិករហ័ស បៃតង និរន្តរភាព; ជំរុញកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ កសាងមជ្ឈមណ្ឌលឡូហ្ស៊ីស្ទិកឆ្លាតវៃ តភ្ជាប់ជាមួយគ្នា។ ជំរុញការតភ្ជាប់រវាងមជ្ឈមណ្ឌលឡូហ្ស៊ីស្ទិកជាតិជាមួយគ្នាទៅវិញទៅមក: តភ្ជាប់ឡូហ្ស៊ីស្ទិកជាតិជាមួយបណ្តាប្រទេស រវាងប្រទេសជាមួយតំបន់ រវាងតំបន់ជាមួយអន្តរជាតិ។ ជំរុញកិច្ចសហប្រតិបត្តិការនៃវិធានការឡូហ្ស៊ីស្ទិកជាមួយគ្នា ទាក់ទងនឹងវិស័យសមុទ្រ ទន្លេ ផ្លូវដែក ផ្លូវគោក”៕

Box: មហាសន្និបាត FIATA World Congress 2025 ដែលមានប្រធានបទ "ឡូហ្ស៊ីស្ទិកបៃតង ឆ្លើយតបយ៉ាងរហ័ស" ឆ្ពោះទៅគោលដៅជំរុញការផ្លាស់ប្តូរបៃតង លើកកម្ពស់លទ្ធភាពឆ្លើយតបនៃខ្សែចង្វាក់ផ្គត់ផ្គង និងបញ្ជាក់ពីតួនាទីឡូហ្ស៊ីស្ទិក ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។ នេះជាលើកទីមួយហើយដែលវៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំអង្គប្រជុំ។ សន្និបាតនេះមានការចូលរួមពីគណៈប្រតិភូប្រហែល ១.២០០ នាក់មកពីប្រទេសនិងតំបន់ដែនដីចំនួន ១៥០ ទូទាំងពិភពលោក៕ LAI HOA

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.