ព័ត៍មាន

រុស្ស៊ី​ជា​ប្រទេស​ដំបូង​គេ​ដែល​ទទួល​ស្គាល់​​រដ្ឋាភិបាល​តាលីបង់​នៅ​អាហ្វហ្គានីស្ថាន

រុស្ស៊ី​ជា​ប្រទេស​ដំបូង​គេ​ដែល​ទទួល​ស្គាល់​​រដ្ឋាភិបាល​តាលីបង់​នៅ​អាហ្វហ្គានីស្ថាន

(VOVWORLD) - ក្រសួងការបរទេសរុស្ស៊ីនាថ្ងៃទី៣ខែកក្កដាបានប្រកាសថា រុស្ស៊ីបានទទួលស្គាល់រដ្ឋឥស្លាមអេមីរ៉ាតអាហ្វហ្គានីស្ថាន ជាផ្លូវការ។

ថ្លែងក្នុងទូរទស្សន៍ Rossiya-1 ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអាហ្វហ្គានីស្ថាន លោក Dmitry Zhirnov បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសម្រេចចិត្ត ទទួលស្គាល់រដ្ឋឥស្លាមអេមីរ៉ាតអាហ្វហ្គានីស្ថាន តាមសំណើរបស់រដ្ឋមន្ត្រីការបរទេស លោក Sergey Lavrov ដើម្បីបង្ហាញពីបំណងចង់បង្កើតភាពជាដៃគូលើគ្រប់ជ្រុងជ្រោយជាមួយអាហ្វហ្គានីស្ថាន។

ទង់ជាតិនៃរដ្ឋឥស្លាមអេមីរ៉ាតអាហ្វហ្គានីស្ថាននៅស្ថានទូតអាហ្វហ្គានីស្ថាន ក្នុងក្រុងមូស្គូ សហព័ន្ធ រុស្ស៊ី នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។ រូបថត៖ REUTERS/Maxim Shemetov

កងកម្លាំងតាលីបង់បានចូលកាន់អំណាចនៅអាហ្វហ្គានីស្ថានក្នុងខែសីហាឆ្នាំ ២០២១ ប៉ុន្តែរហូតមកដល់ពេលនេះគ្មានប្រទេសណាទទួលស្គាល់រដ្ឋាភិបាលនេះឡើយ។ ក្នុងពេលនោះ រុស្ស៊ីកំពុងកសាងទំនាក់ទំនង ជាមួយរដ្ឋាភិបាលតាលីបង់ជាបណ្តើរៗ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.